BY | admin | / | 07-06-2025 | / | 85 |
ថៃសម្រេចបិទព្រំដែន តាមច្រកតំបន់ និងរបៀង ចាប់ពីថ្ងៃទី៧ ខែមិថុនាតទៅ..
ថៃសម្រេចបិទព្រំដែន តាមច្រកតំបន់ និងរបៀង
ចាប់ពីថ្ងៃទី៧ ខែមិថុនាតទៅ..
ខេត្តបន្ទាយមានជ័យ ៖ «ចាប់ពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ តទៅ ច្រកតំបន់ និងច្រករបៀង រវាងព្រំដែនថៃ និងកម្ពុជា ត្រូវបានបិទជាបណ្ដោះអាសន្ន (ឯកតោភាគី) ដើម្បីរង់ចាំការចរចារពាក់ព័ន្ធ ករណីជម្លោះវិវាទព្រំដែនគោក រវាងថៃ-កម្ពុជា។
ការបិទច្រកព្រំដែន ដោយឯកតោភាគី របស់ប្រទេសថៃនេះ បន្ទាប់ពីភាគីកម្ពុជា បានបដិសេធមិនព្រមចរចារ ៤ចំណុច គឺតំបន់ប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និងតំបន់មុំបី នៅ ក្នុងកិច្ចប្រជុំពេញអង្គគណៈកម្មាធិការចម្រុះព្រំដែន(JBC) នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ ដោយទាមទារឲ្យភាគីថៃ ដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។»៕
|