សមត្ថកិច្ចកោះហៅម្ចាស់តូបមួយនៅផ្សារឃ្លាំងរំសេវអោយចូលបំភ្លឺជុំវិញករណីលក់គ្រឿងអេឡិកត្រូវនិចម៉ាក Apple ក្លែងក្លាយ
រាជធានីភ្នំពេញ៖យោងតាមលិខិតកោះហៅលេខ ០០១/២៦ល.ក.ហ ចុះថ្ងៃទី ៨ ខែ មេសា ឆ្នាំ ២០២៦ បានអោយដឹងថា សមត្ថកិច្ចក្រសួងមហាផ្ទៃ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះហត្ថលេខាដោយ លោក ឧត្តមសេនីយ៍ទោ គឹម ហុង កោះហៅម្ចាស់តូបម្នាក់នៅផ្សារឃ្លាំងរំសេវដើម្បីអោយចូលខ្លួនទៅបំភ្លឺនៅថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០២៦ ម៉ោង ៩ព្រឹក ជុំវិញករណីសង្ស័យនាំចូល ស្តុក ចែកចាយផលិតផលគ្រឿងអេឡិចត្រូនិចម៉ាក Apple ក្លែងក្លាយ ដើម្បីបំភ្លឺ ការចូលបំភ្លឺនោះអាចទាក់ទងលោក វរៈសេនីយ៍ឯក ម៉ាត់ យូសុះ ប្រធានការិយាល័យកម្មសិទ្ធិបញ្ញា លេខទូរស័ព្ទ ០១២ ៤៥៦ ៩៦៦។
ថ្ងៃទី ៖ 23-04-2026, ដោយ Admin | 3518 Views
|
|
|
ច្បាប់ការពារអ្នកប្រើប្រាស់លើវិស័យគ្រឿងសម្អាង
ស្វែងយល់អំពីសិទ្ធិអ្នកប្រើប្រាស់លើវិស័យគ្រឿងសម្អាង តើលោកអ្នកគួយល់ដឹងអ្វីខ្លះ?ចំណោទបញ្ហា ដំណោះស្រាយ និង វិធីការពារ
រាជធានីភ្នំពេញ៖ទន្ទឹមនិងច្បាប់ការពារអ្នកប្រើប្រាស់មានសណ្ឋានច្រើនបែបច្រើនយ៉ាងអង្គភាពយើងខ្ញុំសូមលើកយកចំណុចច្បាប់ការពារអ្នកប្រើប្រាស់លើវិស័យគ្រឿងសម្អាង ដែលជាចំណុចរសើបគួមនៅក្នុងបណ្តាញសង្គមនាពេលចប្ចុប្បន្ននេះ។
ថ្ងៃទី ៖ 30-03-2026, ដោយ Aun | 111 Views
|
គ្រឿងសម្អាងដែលផ្ទុកសារធាតុហាមឃាត់ប្រឈមមុខនិងទោសទណ្ឌយ៉ាងណា?
រាជធានីភ្នំពេញ៖ ស្របពេលដែលទីផ្សារឡេលាយ និងគ្រឿងសម្អាង "ស្អាតរហ័ស”សលឿន សហោះ ៣ថ្ងៃស ជាដើម។ល។ កំពុងរីកដុះដាលលើបណ្តាញសង្គម អាជ្ញាធរមានសមត្ថកិច្ចបានបង្កើនការរឹតបន្តឹង និងប្រកាសព្រមានជាថ្មីអំពីទោសទណ្ឌធ្ងន់ធ្ងរ ចំពោះអាជីវករណាដែលចែកចាយផលិតផលមានផ្ទុកសារធាតុគីមីគ្រោះថ្នាក់ដែលក្រសួងសុខាភិបាលហាមឃាត់។
សារធាតុហាមឃាត់ គឺជាសមាសធាតុគីមី ឬសារធាតុធម្មជាតិណាដែលត្រូវបាន ច្បាប់ និងក្រសួងសុខាភិបាល ហាមដាច់ខាតមិនឱ្យយកមកប្រើប្រាស់ក្នុងការផលិត ឬលាយបញ្ចូលក្នុងផលិតផលគ្រឿងសម្អាង និងទំនិញប្រើប្រាស់ផ្ទាល់ខ្លួន។
ថ្ងៃទី ៖ 30-03-2026, ដោយ Aun | 84 Views
|
|
|
ស្វែងយល់អំពីគ្រឿងសម្អាងដែលផ្ទុកសារធាតុហាមឃាត់ប្រឈមមុខនិងទោសទណ្ឌយ៉ាងណា?
រាជធានីភ្នំពេញ៖ ស្របពេលដែលទីផ្សារឡេលាយ និងគ្រឿងសម្អាង "ស្អាតរហ័ស”សលឿន សហោះ ៣ថ្ងៃស ជាដើម។ល។ កំពុងរីកដុះដាលលើបណ្តាញសង្គម អាជ្ញាធរមានសមត្ថកិច្ចបានបង្កើនការរឹតបន្តឹង និងប្រកាសព្រមានជាថ្មីអំពីទោសទណ្ឌធ្ងន់ធ្ងរ ចំពោះអាជីវករណាដែលចែកចាយផលិតផលមានផ្ទុកសារធាតុគីមីគ្រោះថ្នាក់ដែលក្រសួងសុខាភិបាលហាមឃាត់។
សារធាតុហាមឃាត់ គឺជាសមាសធាតុគីមី ឬសារធាតុធម្មជាតិណាដែលត្រូវបាន ច្បាប់ និងក្រសួងសុខាភិបាល ហាមដាច់ខាតមិនឱ្យយកមកប្រើប្រាស់ក្នុងការផលិត ឬលាយបញ្ចូលក្នុងផលិតផលគ្រឿងសម្អាង និងទំនិញប្រើប្រាស់ផ្ទាល់ខ្លួន។
ថ្ងៃទី ៖ 29-03-2026, ដោយ pichey | 226 Views
|
វិធានខ្លះៗពេលលោកអ្នកទិញប៉ះ ផលិតផលក្លែងក្លាយ(ឡេក្លែងក្លាយជាដើម)
ដោយហេតុថាមានប្រជាពលរដ្ឋខ្លះតែងតែទិញប៉ះផលិតផលក្លែងក្លាយ(ឡេក្លែងក្លាយជាដើម)ទើបអង្គភាពយើងខ្ញុំលើកយកបញ្ហានេះមកចែករំលែក ពេលជួបផលិតផលក្លែងក្លាយ ឬ ទិញដោយការច្រលំ កុហក់ បញ្ឆោតថាជារបស់ពិត ហើយស្រាប់តែម្ចាស់គេថាជារបស់ក្លែងក្លាយទៅវិញ
បើលោកអ្នកបានទិញប៉ះផលិតផលក្លែងក្លាយ ឬសង្ស័យថាជាផលិតផលក្លែងក្លាយ សូមអនុវត្តដូចខាងក្រោម៖
ចូលទៅកាន់ផេកផ្លូវការរបស់ ក្រសួងសុខាភិបាល (នាយកដ្ឋានឱសថ និងគ្រឿងសម្អាង) ដើម្បីទំនាក់ទំនង ដាក់បណ្តឹង ឬរាយការណ៍
ចូលទៅកាន់ផេករបស់ អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ (ក.ប.ប) ដើម្បីស្វែងរកតំណភ្ជាប់ (Link) ដាក់បណ្តឹង
ទំនាក់ទំនងទៅ ក្រសួងមហាផ្ទៃ ឬ នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច
ទាក់ទង មន្ទីរសុខាភិបាល រាជធានី-ខេត្ត ដែលនៅជិតលោកអ្នក
រាយការណ៍ទៅ ស្នងការដ្ឋាននគរបាល រាជធានី-ខេត្ត (ផ្នែកប្រឆាំងបទល្មើសសេដ្ឋកិច្ច)
អាចទាក់ទង បណ្តាញសារព័ត៌មាន ដើម្បីសាកសួរព័ត៌មាន និងស្វែងរកដំណោះស្រាយ
⚖️ ទោសទណ្ឌចំពោះការក្លែងផលិតផលគ្រឿងសម្អាង
1. ករណីផលិត ឬលក់គ្រឿងសម្អាងក្លែងក្លាយ / មិនបានចុះបញ្ជិកា
💰 ពិន័យជាប្រាក់៖ ចាប់ពី ៥ លានរៀល ដល់ ៥០ លានរៀល (អាស្រ័យលើទំហំនៃបទល្មើស)
⛓️ ទោសដាក់ពន្ធនាគារ៖ ចាប់ពី ២ ឆ្នាំ ដល់ ៥ ឆ្នាំ
🏢 វិធានការរដ្ឋបាល៖ ដកហូតអាជ្ញាប័ណ្ណ បិទទីតាំងផលិត ឬចែកចាយ និងរឹបអូសបំផ្លាញផលិតផលក្លែងក្លាយ
2. ករណីបង្កគ្រោះថ្នាក់ដល់សុខភាព ឬជីវិត
បើផលិតផលក្លែងក្លាយបណ្តាលឱ្យអ្នកប្រើប្រាស់រងរបួស ពិការ ឬបាត់បង់ជីវិត៖
⛓️ ទោសពន្ធនាគារ៖ អាចឡើងដល់ ៥ ឆ្នាំ ដល់ ១០ ឆ្នាំ ឬលើសនេះ (យោងតាមក្រមព្រហ្មទណ្ឌ)
💵 សំណងជនរងគ្រោះ៖ ជនល្មើសត្រូវសងសំណងរដ្ឋប្បវេណី
3. បទល្មើសពាក់ព័ន្ធនឹងម៉ាកសញ្ញា (Trademark)
ការលួចចម្លងម៉ាកល្បី (Counterfeit) មកប្រើលើផលិតផលខ្លួនឯង៖
💰 ពិន័យជាប្រាក់៖ ចាប់ពី ១ លាន ដល់ ២០ លានរៀល
⛓️ ទោសពន្ធនាគារ៖ ពី ១ ឆ្នាំ ដល់ ៥ ឆ្នាំ
⚠️ សារជូនដំណឹង
គ្រឿងសម្អាងក្លែងក្លាយ មិនត្រឹមតែបោកប្រាស់ប្រាក់ប៉ុណ្ណោះទេ ប៉ុន្តែវាប៉ះពាល់ដល់សុខភាព និងបំផ្លាញទំនុកចិត្តរបស់លោកអ្នកផងដែរ។
✍️ អត្ថបទរៀបរៀងដោយ៖ លោក តេង ប៊ុនថុន
(ស្ថាបនិកសមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង - CCA)
ថ្ងៃទី ៖ 29-03-2026, ដោយ pichey | 126 Views
|
យល់ដឹងអំពី គ្រឿងសម្អាងក្លែងក្លាយ
រាជធានីភ្នំពេញ÷ ទីផ្សារគ្រឿងសម្អាងនៅកម្ពុជាកំពុងរីកដុះដាលដូចផ្សិត ប៉ុន្តែស្របពេលជាមួយគ្នានេះ វត្តមាននៃ «គ្រឿងសម្អាងក្លែងក្លាយ» ក៏កំពុងវាយលុកយ៉ាងខ្លាំង ដែលបង្កជាកង្វល់សុខភាពយ៉ាងធ្ងន់ធ្ងរដល់អ្នកប្រើប្រាស់គ្រប់ស្រទាប់វណ្ណៈ។
គ្រៀងសម្អាងក្លែងក្លាយទាំងនោះមានប្រភេទ លេបចូលក្នុងពោះ លាបលើស្បែក កក់សក់ និង ចាក់ចូលក្នុងស្បែក ឬក្នុងខ្លួន ដែលជនខឹលខូចតែមានបំណងក្លែងបន្លំដើម្បីបានផលចំណេញខ្ពស់ ស្រួលលក់លើទីផ្សារជាដើមដោយមិនខ្វល់អំពីការប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ឬ ម្ចាស់ប្រែនដែលគេរកស៊ីត្រឹមត្រូវទេ។
ដើម្បីចែករំលែកចំណេះដឹងស្តីអំពីគ្រឿងសម្អាងក្លែងក្លាយលោកតេង ប៊ុនថុនបានចែករំលែកចំណុចសំខាន់ចំនួន៧ដូចខាងក្រោម៖
ថ្ងៃទី ៖ 28-03-2026, ដោយ Aun | 268 Views
|
ករណី ឆបោក (លក់ថ្នាំពេទ្យ)
បាត់ដំបង ៖នៅថ្ងៃទី ០៥-០១-២០២៦ វេលាម៉ោង ១៦.០៤ នាទី
ប៉ុស្តិ៍នគរបាលរដ្ឋបាលតាម៉ឺន បានទទួលបណ្ដឹងពីឈ្មោះ
ស្រី សាវៀន ភេទប្រុស អាយុ៤៦ឆ្នាំ
មានទីលំនៅភូមិអង់ជើង ឃុំតាម៉ឺន ស្រុកថ្មគោល
បានប្ដឹងរាយការណ៍ថា នៅចំណុចភូមិអង់ជើង ឃុំតាម៉ឺន មានករណី ឆបោក មួយកើតឡើង បង្កដោយជនសង្ស័យចំនួនពីរនាក់
បានធ្វើសកម្មភាពដើរផ្សព្វផ្សាយលក់ថ្នាំពេទ្យ ដោយនិយាយលួងលោម ម្ដាយខ្លួន ដោយនិយាយអះអាងថា ថ្នាំនេះពូកែ ព្យាបាលជំងឺជាគ្រប់ប្រភេទ បើទិញនាំដើរលេងក្រៅប្រទេសទៀតផង។
ថ្ងៃទី ៖ 07-01-2026, ដោយ admin | 335 Views
|
អគ្គីភយ័ឆេះតូប លក់ដូរនៅផ្សារច្បារអំពៅ
ភ្នំពេញ ៖ អគ្គីភយ័ឆេះតូប លក់ដូរនៅផ្សារច្បារអំពៅត្រូវអាជីវករ នឹងសន្តិសុខផ្សារ យកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ទាន់ពេលវេលា មូលហេតុជាងផ្សារដែកជួសជុលតូប ធ្លាក់កម្ទេចភ្លេីង។
ហេតុការណ៍បង្ករអោយមានការភ្ញាក់ផ្អេីលនៅវេលាម៉ោងជាង១១:២៥នាទី ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥នេះ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ថ្ងៃទី ៖ 03-06-2025, ដោយ Admin | 361 Views
|
ទំនិញចម្រុះខូចគុណភាព មិនអនុលោមតាមបទប្បញ្ញត្តិប្រមាណជិត៧តោន ត្រូវបានមន្ត្រី ក.ប.ប. បំផ្លាញចោល
រាជធានីភ្នំពេញ៖ បន្ទាប់ពីទទួលបានគោលការណ៍អនុញ្ញាតពីឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣នេះ លោក ប៊ុន ចំរើន អគ្គនាយករង បានដឹកនាំកម្លាំងមន្ត្រីជំនាញសាខា ក.ប.ប. រាជធានីភ្នំពេញ សហការជាមួយមន្រ្តីពេទ្យសត្វ នគរបាលសេដ្ឋកិច្ច និងអាជ្ញាធរខណ្ឌដង្កោ បាននាំយកផលិតផល សាច់សត្វបង្កក គ្រឿងសម្អាងចម្រុះ នំចម្រុះ ខូចគុណភាព និងមិនអនុលោមតាមបទប្បញ្ញត្តិបច្ចេកទេសជាធរមាន សរុបចំនួន ៦,៩៣០គីឡូក្រាម ទៅកម្ទេចចោលនៅទីលានចាក់សំរាម ស្ថិតនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។
ថ្ងៃទី ៖ 25-08-2023, ដោយ BTN | 403 Views
|
ពោះវៀនជ្រូក និងស្បែកជ្រូកខូចគុណភាពប្រមាណជិត ៥០០០គីឡូក្រាមត្រូវបានមន្រ្តីជំនាញដកហូតនិងកម្ទេចចោល
(ខេត្តកណ្ដាល)៖ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ សមត្ថកិច្ច ក.ប.ប. សាខាខេត្តកណ្ដាល និងដោយមានការសហការពីសមត្ថកិច្ចគយ និងអជ្ញាធរមានសមត្ថកិច្ចបានធ្វើការកម្ទេចចោលនូវពោះជ្រូក និងស្បែកជ្រូកដែលខូគុណភាពចំនួន ៤ ៧៧៥គីឡូក្រាម ស្ថិតនៅភូមិត្រពាំងវែង ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង។ គួរបញ្ជាក់ផងដែរថា ទំនិញខូចគុណភាពទាំងនេះគឺពិតណាស់ធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគប្រសិនបើទំនិញខាងលើនេះចរាចរលក់នៅលើទីផ្សារ។
ថ្ងៃទី ៖ 25-08-2023, ដោយ BTN | 411 Views
|
(មួយជ្រុងនៃការយល់ដឹង) ៩ចំណុចដែលម្ចាស់អាជីវកម្ម/សហគ្រាស គប្បីត្រូវស្វែងយល់
ភ្នំពេញ ៖ យោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់លោក ផេង សៅឆេង ជាអគ្គនាយក របស់វិទ្យាស្ថាន CEO Master Club បានបង្ហោះសារមួយកាលពីថ្ងៃទី ២៤ ខែ មិនា ឆ្នាំ ២០២០ ដោយបានរៀបរាប់ថា សូមចូលរួមចែករំលែក (មួយជ្រុងនៃការយល់ដឹង) ម្ចាស់អាជីវកម្ម/សហគ្រាស គប្បីត្រូវស្វែងយល់ ៩ ចំណុចដូចខាងក្រោមនេះ៖
ថ្ងៃទី ៖ 24-03-2020, ដោយ Bongvy | 1262 Views
|
Network Marketing ក្នុងទម្រង់បោកប្រាស់ស្របច្បាប់នោះគឺជាអ្វី?
សព្វថ្ងៃមានក្រុមហ៊ុនមួយចំនួនកំពុងតែទទួលបាននូវភាពជោគជ័យលើអាជីវកម្មជាលក្ខណៈបណ្ដាញ ហើយមានមនុស្សជាច្រើនកំពុងចូលរួមធ្វើជាដៃគូររកស៊ីជាមួយ។ ថ្វីត្បិតតែរបរមួយនេះមិនមានលក្ខណៈខុសច្បាប់នៅក្នុងប្រទេសកម្ពុជាក្ដី ក៏មានប្រទេសមួយចំនួនបានធ្វើការហាមឃាត់មិនឲ្យមានឡើយ ព្រោះវាមានផលប៉ះពាល់ទាំងប្រយោល និងមិនប្រយោលចំពោះសង្គម និងសេដ្ឋកិច្ចជាតិ ហើយមានមតិមួយចំនួនបានធ្វើការរិះគន់ចំពោះរបររកស៊ីមួយនេះផងដែរ។
ថ្ងៃទី ៖ 16-02-2020, ដោយ Bongvy | 1630 Views
|
|
|
|
|
|
|
តើគ្រឿងភេសជ្ជៈកំប៉ុង ទឹកដោះគោ នំ និងម្ហូបអាហារកំប៉ុង ហួសកាលបរិច្ឆេទផ្តល់ហានិភ័យអ្វីខ្លះដល់សុខភាព ?
( បាតដំបង ) ៖ អត្ថប្រយោជន៍ នៃទឹកដោះគោ ជំនួយឆ្អឹង និងបង្កើនការចងចាំសម្រាប់កុមារ មិនតែប៉ុណ្ណោះសារធាតុរាវដែលផលិត ចេញពីខ្លួនសត្វគោនេះ វាមានគុណសម្បត្តិយ៉ាងច្រើនមកលើមនុស្សមិនថាមនុស្ស ក្មេង ឬវ័យចំណាស់ឡើយ ។ ប៉ុន្តែផ្ទុយទៅវិញកាលណាដែលអាជីវករលក់ទឹកភេសជ្ជៈកំប៉ុង ទឹកដោះគោ នំ និងម្ហូបអាហារកំប៉ុង ទៅឲ្យអតិថិជន នូវទំនិញដែលខូចគុណភាព និងហួសកាលបរិច្ឆេទអាចបង្ក ឲ្យខួចសុខភាពដល់ប្រជាពលរដ្ឋជាពិសេសគឺកុមារ និង មនុស្សវ័យចំណាស់ ឬអាច ឈានទៅដល់មានការបាត់ជីវិតផងដែល។
ថ្ងៃទី ៖ 30-04-2019, ដោយ Admin | 796 Views
|
តើមន្ត្រីកាំកុងត្រូល មានវិធានការបែបណា ចំពោះអាជីវករដែលលក់ទំនិញ (ទឹក អូរអីឈិក បន្លែ ភេសជ្ជៈ )មានសារធាតុគីមីធ្វើឱ្យប៉ះពាល់ដល់សុខភាព?
បញ្ហាសុវត្ថិភាពចំណីអាហារនៅកម្ពុជា គឺជាកង្វល់មួយសម្រាប់ ប្រជាជនទូទៅនៅប្រទេសកំពុងអភិវឌ្ឍមួយនេះ។ សម្រាប់អ្នកមានលទ្ធភាពគ្រប់គ្រាន់ មុននឹងបរិភោគអាហារគឺគេមានអ្នកត្រួតពិនិត្យគុណភាព ចំណីអាហារជាមុន ឬអាហារទាំងនោះទៀតសោត ត្រូវបានដឹងពីប្រភពនៃអ្នកផលិតច្បាស់លាស់។
ទំនិញដែលបរិភោគប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ភាគច្រើនទំនិញនាំចូលតាមច្រករបៀង ដូចជាប្រទេសប្រទេសថៃ និងប្រទេសវៀតណាម
( ទឹក អូរអីឈិក បន្លែ ភេសជ្ជៈ ) ជាអាហារមួយដែលយើងតែងតែបរិភោគប្រចាំថ្ងៃ អាហារទាំងនោះខ្លះហួសកាលបរិច្ឆេទ និងសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់ សុខភាពប្រជាពលរដ្ឋ។
ថ្ងៃទី ៖ 30-04-2019, ដោយ Admin | 911 Views
|
|
|
ឃាត់រថយន្តដឹកប្រហិតចម្រុះ( Hot Dog) មិនត្រឹមត្រូវមានហានិភ័យអ្វីខ្លះដល់សុខភាព ?
(បន្ទាយជ័យ) ៖ មន្រ្តីកាំកុងត្រូលទូទាំងប្រទេស ត្រូវបន្តប្រតិបត្តិការត្រួតពិនិត្យ ការនាំចូលតាមច្រកទ្វារព្រំដែនពី ប្រទេសថៃ និង ប្រទេស
វៀតណាម មានទំនិញ បន្លែ ត្រី សាច់ គ្រឿងកំប៉ុង និងប្រហិត ( Hot Dog) មកចូលទីផ្សារនានានៅកម្ពុជា ដើម្បីស្រាវជ្រាវ និងទប់ស្កាត់ទំនិញខូចគុណភាព ព្រមទាំងស្វែងរកភាពមិនប្រក្រតី នៅក្នុងផលិតផលម្ហូបអាហារ ក្នុងគោលបំណងការពារអ្នកប្រើប្រាស់ និងជៀសវាងខូចសុខភាព។
ថ្ងៃទី ៖ 29-04-2019, ដោយ Admin | 1085 Views
|
|
|
|
|
|
|
|
|
ជនដែលលក់ផលិតផលក្លែងនឹងត្រូវទទួលទោសដូចម្ដេចខ្លះ?
ភ្នំពេញ៖ នាព្រឹកថ្ងៃទី 27 ខែមីនា ឆ្នាំ2019 ក្រុមប្រតិបត្តការពិសេសនៃគណៈកម្មធិការបរយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដឹកនាំដោយបវរសេនីយទោ កឹម វិសាល បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួល នីតិវិធីពីលោក ងិន ពេជ្យ ព្រះរាជអជ្ញរងអយ្យការអមសាលាដំបូងភ្នំពេញបានចុះត្រួតពនិត្យផ្ទះលក់ឱសថបុរាណចិន ចំនួន3
ថ្ងៃទី ៖ 25-04-2019, ដោយ Admin | 1202 Views
|
|
|
|
|
មន្ត្រីកាំកុងត្រូលមានវិធានការបែបណាចំពោះ អាជីវករលក់ ងៀតបបែល និងងៀតឆ្លាម មានផ្ទុកសារធាតុគីមីហាមឃាត់?
កោះកុង) ៖ មន្រ្តីកាំកុងត្រូលទូទាំងប្រទេស បានបន្តប្រតិបត្តិការត្រួតពិនិត្យទំនិញនាំចេញ-នាំចូលតាមច្រកទ្វារព្រំដែន, ចុះឃ្លាំងពិនិត្យទីផ្សារ និងចុះប្រចាំការតាមបណ្តាទីផ្សារនានា ដើម្បីស្រាវជ្រាវ និងទប់ស្កាត់នូវទំនិញដែលខូចគុណភាព ព្រមទាំងស្វែងរកភាពមិនប្រក្រតី នៅក្នុងផលិតផលម្ហូបអាហារ ក្នុងគោលបំណងការពារនិងទុបស្កាត់ និងពន្យល់ដល់អាជីវករកុំឱ្យដាក់លក់នូវម្ហូបអាហារណារដែលមានផ្ទុកសាធាតុគីមី លក់ជួនប្រជាពលរដ្ឋក្នុងការប្រើប្រាស់ប្រចាំថ្ងៃ និងជៀសវាងខូចសុខភាព។
ថ្ងៃទី ៖ 22-04-2019, ដោយ admin | 875 Views
|
តើអាជីវករមានទោសអ្វី ដែលស្តុតទុកទំនិញខួចគុណភាព លក់ឲ្យអ្នកប្រើប្រាស?
( ភ្នំពេញ ) ៖ ផលិតផល និង ចំណីអាហារ ខូចគុណភាព មាន ផ្ទុក សារធាតុ គីមី ប៉ះពាល់ ដល់ សុខភាព ប្រជាពលរដ្ឋ ដែល ឧក្រិដ្ឋជន បាន ចរាចរ ចែកចាយ និង ផលិត ដូចជា បារី សុរា ឱសថ ក្លែងក្លាយ គ្រឿងសម្អាង ក្លែងក្លាយ ផលិតផល ពី សាច់សត្វ ដោយ ខុសច្បាប់ ផលិតផល ទឹកស៊ីអ៊ីវ ទឹកសៀង ទឹកម្ទេស ទឹកខ្មេះ ប្រេងខ្យង ជាដើម
ដែល បង្ក គ្រោះថ្នាក់ មាន ហានិភ័យ ខ្ពស់ ដល់ សុខភាព និង សុវត្ថិភាព សង្គម និងជាផលិតផល ក្លែងក្លាយ ខុសច្បាប់ ៕
ថ្ងៃទី ៖ 19-04-2019, ដោយ Admin | 1133 Views
|