សមាគមCCA ចូលជួបសម្តែងការគួរសមជាមួយ អគ្គនាយដ្ឋានកិច្ចការពារអ្នកប្រើប្រាស់
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នៅទីស្នាក់ការនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក.ប.ប ក្រោមការដឹកនាំរបស់ លោក បណ្ឌិត តេង ប៊ុនថុន រួមជាមួយនឹងសមាជិក សមាជិកា នៃសមាគមអ្នកប្រឹក្សាយោបល់គ្រឿសម្អាងCCA បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម គឹម មាសសុខសីហា អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ នៃក្រសួងពាណិជ្ជកម្ម ក្នុងបរិយាកាសស្និទ្ធស្នាល ប្រកបទៅដោយកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ ។
ថ្ងៃទី ៖ 20-05-2026, ដោយ Heach | 71 Views
|
|
|
ការចូលរួមទប់ស្កាត់គ្រឿងសម្អាងក្លែងប្រភព
រាធានីភ្នំពេញ៖ បច្ចុប្បន្ននេះការប្រើប្រាស់គ្រឿងសម្អាងដែលនាំចូលពីបរទេស កំពុងមានការពេញនិយមយ៉ាងខ្លាំងនៅកម្ពុជា ទន្ទឹមនឹងគ្នានេះ បញ្ហាគ្រឿងសម្អាង «ក្លែងប្រភពដើម ក្លែងសំបកវេចខ្ចប់ ឬក្លែងបាកូដប្រទេស» ក៏កំពុងកើនឡើងគួរឱ្យព្រួយបារម្ភផងដែរ ខណៈពេលដែលមានអ្នកលក់មួយចំនួនបន្លំថាផលិតផលរបស់ខ្លួនជាទំនិញនាំចូលពីប្រទេសល្បីៗ ដូចជាកូរ៉េ ជប៉ុន អាមេរិកជាដើម តែជាក់ស្តែងពិតប្រាកដផលិតផលនោះនាំចូលពីប្រទេសដែលមានគុណភាពអន់ ខ្លះទៀតលាយផ្សំដោយខ្លួនឯងគ្មានប្រភព គ្មានរូបមន្តច្បាស់លាស់ទៀតផង ។
ថ្ងៃទី ៖ 16-05-2026, ដោយ Heach | 62 Views
|
|
|
|
|
ការបើកគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ នៅកម្ពុជា
(រាជធានីភ្នំពេញ)៖ ជាទូទៅការនំាចេញ ឬនាំចូលឱសថគ្រប់ប្រភេទ សម្រាប់វិស័យសុខាភិបាលនៅព្រះរាជាណាចក្រកម្ពុជា គឺមានតែគ្រឹះស្ថាន អាហរ័ណ នីហរ័ណឱសថ ដែលទទួលបានការអនុញ្ញាតពីក្រសួងសុខាភិបាលប៉ុណ្ណោះ ដែលអាចនាំចេញ ឬនាំចូលឱសថបាន។ ការធ្វើបែបនេះ មានគោលបំណងដើម្បីបង្ការកុំឱ្យមានការចរាចរណ៍ឱសថក្លែងក្លាយក្នុងប្រទេសកម្ពុជា ដែលអាចបង្កហានិភ័យខ្ពស់ចំពោះសុខភាពអ្នកប្រើប្រាស់។
ថ្ងៃទី ៖ 09-05-2026, ដោយ Heach | 46 Views
|
គ្រឿងសម្អាងអត់ប្រវេទន៍ចរាចរណ៍លើទីផ្សារប្រឈមនឹងហានិភ័យអ្វីខ្លះ?តើប្រជាពលរដ្ឋគួរាយការណ៍ទៅអាជ្ញាធរឬទេ?
រាជធានីភ្នំពេញ៖ បច្ចុប្បន្ននេះការប្រើប្រាស់គ្រឿងសម្អាងបានក្លាយជាតម្រូវការចាំបាច់ប្រចាំថ្ងៃសម្រាប់មនុស្សគ្រប់វ័យ។ ទោះជាយ៉ាងណា នៅលើទីផ្សារកម្ពុជា សង្កេតឃើញមានការចរាចរណ៍គ្រឿងសម្អាងដែលគ្មានលេខប្រវេទន៍ (គ្មានការចុះបញ្ជីពីក្រសួងសុខាភិបាល) យ៉ាងច្រើនសន្ធឹកសន្ធាប់។ ការប្រើប្រាស់ផលិតផលទាំងនេះមិនត្រឹមតែប៉ះពាល់ដល់សេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កហានិភ័យធ្ងន់ធ្ងរដល់សុខភាពសាធារណៈ ដែលទាមទារឱ្យមានការចូលរួមទប់ស្កាត់ពីគ្រប់មជ្ឈដ្ឋាន ជាពិសេសគឺប្រជាពលរដ្ឋផ្ទាល់។
ថ្ងៃទី ៖ 09-05-2026, ដោយ Heach | 45 Views
|
បើទិញប៉ះគ្រឿងសម្អាងក្លែងក្លាយប្រើទៅមានបញ្ហាដល់សុខភាពតើត្រូវធ្វើយ៉ាងណា?
រាជធានីភ្នំពេញ៖ បច្ចុប្បន្នការប្រើប្រាស់គ្រឿងសម្អាងបានក្លាយជាតម្រូវការចាំបាច់សម្រាប់មនុស្សគ្រប់ វ័យ។ ទន្ទឹមនឹងការរីកចម្រើននេះ ជនខិលខូចមួយចំនួនបានលួចផលិត និងនាំចូលគ្រឿងសម្អាងក្លែងក្លាយ គ្មានច្បាប់អនុញ្ញាត ឬមានសារធាតុគីមីហាមឃាត់ ដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពអ្នកប្រើប្រាស់ដូចជា រលាកស្បែក មហារីក ឬខូចផ្ទៃមុខជាដើម។ នៅពេលជួបបញ្ហានេះ អ្នកប្រើប្រាស់មិនត្រូវនៅស្ងៀមឡើយ ប៉ុន្តែត្រូវដឹងពីរបៀបដោះស្រាយតាមផ្លូវច្បាប់ដើម្បីការពារសិទ្ធិ និងសុខភាពរបស់ខ្លួន។
ថ្ងៃទី ៖ 09-05-2026, ដោយ Heach | 45 Views
|
តើម្ចាស់ប្រេនគួធ្វើយ៉ាងណាបើដឹងថាមានជនខឹលខូចក្លែងផលិតផលរបស់ខ្លួន?
រាជធានីភ្នំពេញ៖ នៅក្នុងទីផ្សារសេរី ការប្រកួតប្រជែងគឺជាជារឿងធម្មតា ប៉ុន្តែការលួចចម្លង ឬក្លែងបន្លំផលិតផល (Counterfeit) គឺជាអំពើខុសច្បាប់ដែលបំផ្លាញកេរ្តិ៍ឈ្មោះក្រុមហ៊ុន និងបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់។ សម្រាប់ម្ចាស់ប្រេនដែលបានចុះបញ្ជីត្រឹមត្រូវ ការដឹងថាមានទំនិញក្លែងក្លាយចរាចរលើទីផ្សារ គឺជាអាសន្នធំដែលត្រូវដោះស្រាយជាបន្ទាន់ ដើម្បីការពារផលប្រយោជន៍សេដ្ឋកិច្ច និងទំនុកចិត្តពីអតិថិជន។
ថ្ងៃទី ៖ 09-05-2026, ដោយ Heach | 44 Views
|
ដំណឹងស្វែងរកប្លង់ខុនដូរដែលបានបាត់(ប្លង់រឹង)
រាជធានីភ្នំពេញ៖ នាងខ្ញុំឈ្មោះ ជិន សៀវហុង សូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនទាំងអស់មេត្តាជ្រាបថា កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ នាងខ្ញុំបានជ្រុះបាត់កញ្ចប់ឯកសារសំខាន់មួយ ដែលក្នុងនោះមាន វិញ្ញាបនប័ត្រសម្គាល់ម្ចាស់ចំណែកឯកជន ដែលជាប្លង់ខុនដូ (ច្បាប់ដើម ប្លង់រឹង)ចំនួន ០១ សន្លឹក។
ថ្ងៃទី ៖ 11-04-2026, ដោយ Heach | 150 Views
|
ក.ប.ប. ខេត្តបាត់ដំបងចុះត្រួតពិនិត្យទំនិញដោយបាននាំយករថយន្តមន្ទីរពិសោធន៍ខ្នាតតូចទៅជាមួយផង
បាត់ដំបង ៖ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ យោងតាមផេកផ្លូវការរបស់មន្ទីមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង បានអោយដឹងថា មន្ត្រីនៃមន្ទីពាណិជ្ជកម្មខេត្ត សហការជាមួយសាខា ក.ប.ប. ខេត្តបាត់ដំបង នាំយករថយន្តមន្ទីរពិសោធន៍ខ្នាតតូច ចុះត្រួតពិនិត្យទំនិញ ឧបភោគ បរិភោគ ទំនិញវេចខ្ចប់ស្រេច បានចំនួន២ទីតាំង ស្ថិតនៅភូមិ ព្រៃទទឹង២ ឃុំប៊ួរវិល ស្រុកបវេល ដើម្បីណែនាំដល់អាជីវករអោយរកស៊ីគ្រឿងឧបភោគបរិភោកសុច្ចរិត ត្រឹមត្រូវកុំអោយខូចសុខភាពប្រជាពលរដ្ឋ ជាពិសេសគឺផលិតផលដែលខូចគុណភាព ហួសកាលបរិច្ឆេទជាដើម។
ថ្ងៃទី ៖ 01-04-2026, ដោយ Heach | 81 Views
|
គ្រោះថ្នាក់ធ្ងន់ធ្ងរ! កូនប្រុសអភិបាលស្រុក ត្រូវបានអះអាងថាស្រវឹងបើករថយន្ត បុកក្មេងស្លាប់
ហេតុការណ៍គួរឲ្យរន្ធត់មួយ បានកើតឡើងនៅស្រុកកងមាស ខេត្តកំពង់ចាម ដោយមានការអះអាងថា បុរសម្នាក់ដែលត្រូវគេស្គាល់ថាជា កូនប្រុសអភិបាលស្រុកកងមាស បានបើករថយន្តក្នុងស្ថានភាពស្រវឹង ហើយបុកក្មេងម្នាក់បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋនៅទីនោះមានអារម្មណ៍ខឹងសម្បាខ្លាំង ដោយសារតែការបាត់បង់ជីវិត និងអាកប្បកិរិយារបស់ជនបង្ក។ ពួកគេបានចោមរោមវាយជនបង្ករហូតបែកក្បាល មុនពេលសមត្ថកិច្ចចូលអន្តរាគមន៍។
ប្រភពខ្លះបានអះអាងបន្ថែមថា មូលហេតុដែលធ្វើឲ្យប្រជាពលរដ្ឋខឹងកាន់តែខ្លាំង គឺក្រោយពីឮសម្តីមួយដែលត្រូវបានគេអះអាងថា ជនបង្កបាននិយាយថា អាច “ប្រគល់លុយ ២០,០០០ ដុល្លារ” ដើម្បីជាថ្នូរនឹងជីវិតក្មេង ដែលធ្វើឲ្យមហាជនយល់ថា ជាការមិនគោរពតម្លៃជីវិតមនុស្ស។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេត ដើម្បីបញ្ជាក់ពីការពិត និងចាត់វិធានការតាមផ្លូវច្បាប់។
ថ្ងៃទី ៖ 20-03-2026, ដោយ Heach | 102 Views
|
ប្រជាពលរដ្ឋស្នើសុំឲ្យ មន្ត្រីចរាចរណ៍ យកចិត្តទុកដាក់បន្ថែមលើបច្ចេកទេស និងសុវត្ថិភាពរថយន្ត ជិតដល់ថ្ងៃរោងការ ប៉ុន្តែបាត់បង់ជីវិតយ៉ាងអាណិតអាសូរ
ព្រឹកព្រលឹមថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោងជិត៦ ព្រឹក មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏សោកស្តាយមួយកើតឡើង នៅក្នុងតំបន់ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
នារីវ័យក្មេងម្នាក់ ដែលជិតដល់ថ្ងៃចូលរោងការ បានបាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូម៉ាក HONDA SCOOPY មួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 1LK-7128 ទៅបុកពីក្រោយរថយន្តដឹកទឹកកកមួយគ្រឿង ដែលកំពុងឈប់ទម្លាក់ទឹកកកឱ្យដេប៉ូមួយកន្លែង។ រថយន្តនោះពាក់ផ្លាកលេខ ភ្នំពេញ 2AG-4992។
តាមការរាយការណ៍ពីប្រជាពលរដ្ឋ បានឲ្យដឹងថា រថយន្តដឹកទឹកកកខាងលើ អាចមិនបានបើកភ្លើងសញ្ញាឬដាក់សញ្ញាព្រមានត្រឹមត្រូវ នៅពេលឈប់លើផ្លូវ បណ្ដាលឲ្យអ្នកជិះម៉ូតូមិនអាចប្រយ័ត្នទាន់ពេល និងបង្កឲ្យមានគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរនេះ។
👉 ប្រជាពលរដ្ឋស្នើសុំឲ្យអាជ្ញាធរ និងមន្ត្រីចរាចរណ៍ពាក់ព័ន្ធ យកចិត្តទុកដាក់បន្ថែមលើបច្ចេកទេស និងសុវត្ថិភាពរថយន្តពេលឈប់លើដងផ្លូវ ដូចជា៖
បើកភ្លើងសញ្ញាព្រមានឲ្យច្បាស់
ដាក់ស្លាកសញ្ញាព្រមានពីចម្ងាយ
ជៀសវាងឈប់នៅកន្លែងគ្រោះថ្នាក់ងាយកើតឡើង
🙏 គ្រោះថ្នាក់នេះជាការរំលឹកដ៏ឈឺចាប់មួយ សម្រាប់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ឲ្យត្រូវប្រុងប្រយ័ត្នជានិច្ច ព្រោះគ្រោះថ្នាក់អាចកើតឡើងគ្រប់ពេលវេលា។
ថ្ងៃទី ៖ 20-03-2026, ដោយ Heach | 116 Views
|
|
|
ប្រយ័ត្ន! ល្បិចបោកថ្មី កំពុងកើតមានញឹកញាប់ ភស្តុតាងមានច្រើនហើយ ជនរងគ្រោះក៏កើនឡើងជាបន្តបន្ទាប់!
ប្រយ័ត្ន! ល្បិចបោកថ្មី កំពុងកើតមានញឹកញាប់ 😢😭
ភស្តុតាងមានច្រើនហើយ ជនរងគ្រោះក៏កើនឡើងជាបន្តបន្ទាប់!
បើបងប្អូនបានជួបឃើញជនជាតិចិននេះ សូមមានការប្រុងប្រយ័ត្នខ្ពស់ ឬរាយការណ៍ជូនសមត្ថកិច្ចភ្លាមៗ 🙏
👉 ល្បិចបោក៖
ជនល្មើសនឹងយកលុយក្រដាស ១០០ ដុល្លារ មកអោយយើងអាប់ (ដូរលុយរាយ)
ពេលយើងកំពុងរាប់ ឬអាប់លុយ… គេនឹង លួចដកលុយខ្លះចេញយ៉ាងលឿន
បន្ទាប់មក គេហុចលុយវិញ ហើយនិយាយថា “មានលុយរាយគ្រប់ហើយ សុំយក ១០០ ដុល្លារវិញ”
⚠️ ព្រោះកើតឡើងរហ័ស និងយើងមិនបានរាប់ឡើងវិញ
👉 ជាច្រើនករណី បាត់លុយដោយមិនដឹងខ្លួន!
📌 សូមចងចាំ៖
ត្រូវរាប់លុយគ្រប់ដង មុននិងក្រោយអាប់
កុំប្រញាប់ពេលដោះស្រាយលុយ
ប្រសិនបើសង្ស័យ សូមបដិសេធភ្លាមៗ
🙏 សូមជួយចែករំលែក ដើម្បីឲ្យអ្នកដទៃបានដឹង និងប្រយ័ត្នផង
ថ្ងៃទី ៖ 18-03-2026, ដោយ Heach | 73 Views
|
តម្លៃប្រេងឡើងថ្លៃបន្តទៀត! ប្រជាពលរដ្ឋត្រូវត្រៀមខ្លួន
ក្រសួងពាណិជ្ជកម្មបានប្រកាសថា តម្លៃប្រេងឥន្ធនៈនៅកម្ពុជា បានកើនឡើងជាថ្មី ដោយសាំងធម្មតា បានឡើងថ្លៃ ៣០០រៀល ទៅដល់ ៥,៥០០រៀលក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូតក៏ឡើងថ្លៃ ១៥០រៀល ទៅដល់ ៦,៥៥០រៀលក្នុងមួយលីត្រ។
⛽ តម្លៃថ្មីនេះ នឹងចាប់អនុវត្តចាប់ពីថ្ងៃទី ១៧ ខែមីនា តទៅ ហើយនឹងបន្តរហូតដល់មានសេចក្តីជូនដំណឹងថ្មី។
📊 ការកើនឡើងនេះ កំពុងបង្កផលប៉ះពាល់ដល់ការចំណាយប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ជាពិសេសលើការធ្វើដំណើរ និងដឹកជញ្ជូនទំនិញ ដែលអាចនាំឲ្យតម្លៃទំនិញផ្សេងៗឡើងតាមផងដែរ។
👉 សូមប្រជាពលរដ្ឋប្រុងប្រយ័ត្ន និងគ្រប់គ្រងការចំណាយឲ្យមានប្រសិទ្ធភាព ក្នុងអំឡុងពេលតម្លៃប្រេងកំពុងមានការកើនឡើងនេះ។
ថ្ងៃទី ៖ 18-03-2026, ដោយ Heach | 141 Views
|
|
|
ការបង្ការ និងពន្លត់អគ្គិភ័យ
ការបង្ការ និងពន្លត់អគ្គិភ័យ គឺជាកត្តាសំខាន់ក្នុងការការពារ ជីវិត ទ្រព្យសម្បត្តិ និងបរិស្ថាន ព្រមទាំងរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
ដើម្បីកាត់បន្ថយហានិភ័យ និងគ្រប់គ្រងស្ថានភាពអាសន្ន មិនឲ្យមានអគ្គិភ័យកើតឡើង ត្រូវអនុវត្តលក្ខខណ្ឌ និងវិធានការដូចខាងក្រោម៖
ថ្ងៃទី ៖ 05-03-2026, ដោយ Heach | 104 Views
|
«មិនខុស កុំខ្លាច! កុំចេះតែរិះគន់»
មេបញ្ជាការនគរបាលចរាចរណ៍ផ្លូវគោក នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា គ្រប់គោលដៅផាកពិន័យអនុវត្តច្បាប់ចរាចរណ៍ទាំងអស់ ក្នុងរាជធានីភ្នំពេញ នឹងត្រូវដាក់ឱ្យមានកាមេរ៉ាថតសកម្មភាព ដើម្បីធានាការអនុវត្តច្បាប់មានតម្លាភាព និងយុត្តិធម៌។ ការដាក់កាមេរ៉ានេះ មានគោលបំណង៖ បង្កើនភាពច្បាស់លាស់ក្នុងការអនុវត្តច្បាប់ កាត់បន្ថយការយល់ច្រឡំ និងការរិះគន់មិនត្រឹមត្រូវ ការពារសិទ្ធិទាំងប្រជាពលរដ្ឋ និងមន្ត្រីអនុវត្តច្បាប់ លើកកម្ពស់វិន័យ និងសុវត្ថិភាពចរាចរណ៍ បើបងប្អូនមិនបានប្រព្រឹត្តបទល្មើសចរាចរណ៍ គ្មានអ្វីត្រូវខ្លាចទេ។ ការអនុវត្តច្បាប់គឺដើម្បីការពារជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋទាំងអស់។ សូមចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីរាជធានីភ្នំពេញមានសុវត្ថិភាព និងសណ្ដាប់ធ្នាប់ល្អប្រសើរឡើង។
ថ្ងៃទី ៖ 05-03-2026, ដោយ Heach | 99 Views
|
ផ្លែក្រូចដែលបានបិតរូប ព្រះរាជសង្ខារ
ផ្លែក្រូចដែលបានបិតរូប ព្រះរាជសង្ខារ
ត្រូវបាន
ក.ប.ប. បានរកឃើញមានអាជីវករមួយចំនួន
បានដាក់តាំងលក់នូវផលិតផល ដែលមានបំពាក់ម៉ាក
ឬរូបសញ្ញា ដែលដូចគ្នានិង
ឬត្រាប់តាម ឬមានចំណុចណាមួយដូចសញ្ញាជាតិ
ឬ ព្រះរាជសង្ខារ នៃព្រះរាជាណាចក្រកម្ពុជា
ជាមួយគ្នានេះបុគ្គលប្រព្រឹត្តល្មើស ត្រូវទទួលទណ្ឌកម្ម
និងការពិន័យយ៉ាងធ្ងន់ធ្ងរ ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
ថ្ងៃទី ៖ 16-02-2026, ដោយ Heach | 156 Views
|
|
|
|
|
អាជ្ញាធរខេត្តកណ្តាល ចាត់វិធានការអប់រំម្ចាស់សត្វសុនខ ក្រោយកើតហេតុខាំប្រជាពលរដ្ឋ ៤នាក់
ខេត្តកណ្តាល៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ក្រោយទទួលបានរបាយការណ៍ពីលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានចាត់ឱ្យនាយប៉ុស្តិ៍នគរបាលរដ្ឋបាលដើមមៀន អញ្ជើញម្ចាស់ផ្ទះដែលចិញ្ចឹមសត្វសុនខបង្កហេតុ មកធ្វើការអប់រំ ណែនាំ និងចាត់វិធានការតាមនីតិវិធី។
នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ប៉ុស្តិ៍នគរបាលរដ្ឋបាលដើមមៀន បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋចំនួន ៤នាក់ ដែលរងគ្រោះដោយសារសត្វសុនខខាំ រួមមាន៖
ថ្ងៃទី ៖ 13-02-2026, ដោយ Heach | 160 Views
|
និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ (ន.អ.ប.)
សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា បច្ចុប្បន្នមាន គម្រោងអភិវឌ្ឍដីឡូត៍ចំនួន ៧ កំពុងប្រកបអាជីវកម្ម ដោយគ្មានអាជ្ញាបណ្ណពី ន.អ.ប. នៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល តាកែវ និងបាត់ដំបង។
👉 គម្រោងទាំងនេះអាចបង្កហានិភ័យ និងខាតបង់ផលប្រយោជន៍ដល់អ្នកទិញ ឬអ្នកពាក់ព័ន្ធ។
ដូច្នេះ សូមសាធារណជន កុំចូលរួមធ្វើអាជីវកម្ម កុំទិញ កុំវិនិយោគ ឬពាក់ព័ន្ធ ជាមួយគម្រោងអភិវឌ្ឍដីឡូត៍ដែល គ្មានអាជ្ញាបណ្ណត្រឹមត្រូវ ដើម្បីជៀសវាងហានិភ័យ និងការខាតបង់ជាយថាហេតុ។
សូមមេត្តាជ្រាបជាព័ត៌មាន និងប្រុងប្រយ័ត្នខ្ពស់បំផុត។
ថ្ងៃទី ៖ 06-02-2026, ដោយ Heach | 224 Views
|
បិទកញ្ចក់ឡានកម្រិតណា ទើបមិនជាប់ផាកពិន័យ
កញ្ចក់មុខ (Front windshield)
👉 70% – 80% ថ្លា
មើលពីក្រៅ ➜ ឃើញមុខអ្នកបើកបរ ច្បាស់
យប់មិនងងឹត
✔️ ណែនាំខ្លាំង
❌ ក្រោម 50% → ហានិភ័យខ្ពស់ ត្រូវឈប់សួរ
🔹 កញ្ចក់ចំហៀង (ឆ្វេង–ស្តាំ)
👉 50% – 70%
ប៉ូលីសអាចមើលឃើញអ្នកអង្គុយខាងក្នុង
មិនសូវត្រូវឈប់ពិនិត្យ
❌ 30% ឬក្រោមនេះ → ច្រើនត្រូវផាកពិន័យ
🔹 កញ្ចក់ក្រោយ (Rear glass)
👉 30% – 50% ថ្លា
អនុញ្ញាតឲ្យងងឹតជាងមុខបន្តិច
ត្រូវឃើញខាងក្នុងបាន “ខ្លះ”
❌ 5% – 20% (Black film / Mirror) → ❌ មិនអនុញ្ញាត
ថ្ងៃទី ៖ 06-02-2026, ដោយ Heach | 380 Views
|
ស្វែងយល់អំពី មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល
មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាលជាអតីត “មន្ទីរពិសោធន៍ត្រួតពិនិត្យគុណភាពឱសថ” ត្រូវបានបង្កើតឡើងនៅកំឡុងឆ្នាំ ១៩៧៩ ក្នុងរោងចក្រផលិតឱសថរដ្ឋ Dumex សម្រាប់វិភាគគុណភាពឱសថ រោងចក្រផលិតឱសថរបស់រដ្ឋ មានជាអាថ៌ រោងចក្រ Dumex. PAK ENAPHAR និង មជ្ឈមណ្ឌលឱសថបូរាណ ដោយមានបុគ្គលិកបំរើការងារ ពី ៤ ទៅ ៥ នាក់ ប៉ុណ្ណោះនិងបានប្រើប្រាស់ ឧបករណ៍សម្ភារៈពិសោធន៍ចាស់ៗ សេសសល់ក្រោយពីរបបខ្មែរក្រហម។
ថ្ងៃទី ៖ 28-01-2026, ដោយ Heach | 241 Views
|
របៀបជៀសវាងទឹកដោះគោក្លែងក្លាយ និងធានាសុវត្ថិភាពសម្រាប់កូនតូច
របៀបជៀសវាងទឹកដោះគោក្លែងក្លាយ និងធានាសុវត្ថិភាពសម្រាប់កូនតូច
ដើម្បីធានាសុវត្ថិភាពសុខភាពសម្រាប់ទារក និងកុមារតូចៗ ព្រមទាំងជៀសវាងការទិញទឹកដោះគោក្លែងក្លាយ ឬអន់គុណភាព ឪពុកម្តាយ និងអ្នកថែទាំគួរតែអនុវត្តតាមវិធីសាស្ត្រសំខាន់ៗដូចខាងក្រោម៖
ថ្ងៃទី ៖ 28-01-2026, ដោយ Heach | 188 Views
|
|
|
|
|
|
|