BTN News
BTN News
  • ព័ត៍មានជាតិ
    • សន្តិសុខសង្គម
    • ន​យោបាយ
    • ព្រឹត្តិការណ៍សង្គម
    • ហានិយភ័យ
    • សេដ្ឋកិច្ឋ
    • កំសាន្ត
    • សុខភាព
    • កីឡា
    • ព័តមានអំពីច្បាប់
    • ព័តមានវីដេអូ
  • ព័ត៍មានអន្តរជាតិ
    • សន្តិសុខសង្គម
    • នយោបាយ
    • ព្រឹត្តិការណ៍សង្គម
    • កីឡា
    • សេដ្ឋកិច្ឋ
  • ច្បាប់ពាណិជ្ជកម្ម
  • សារជូនពរ
  • អំពីដៃគូរ
  • ទំនាក់ទំនង
  ព័ត៍មានថ្មីៗ
អាកាសយានដ្ឋានអន្តរជាតិ តេជោ (TIA) ✈️ ដែលជាអាកាសយានដ្ឋានថ្មីសម្បើមរបស់រាជធានីភ្នំពេញ 🇰🇭 បានចាប់ផ្តើមប្រតិបត្តិការជាផ្លូវការ នៅថ្ងៃអង្គារ 🗓️។
អាកាសយានដ្ឋានអន្តរជាតិ តេជោ (TIA) ✈️ ដែលជាអាកាសយានដ្ឋានថ្មីសម្បើមរបស់រាជធានីភ្នំពេញ 🇰🇭 បានចាប់ផ្តើមប្រតិបត្តិការជាផ្លូវការ នៅថ្ងៃអង្គារ 🗓️។ វា ក្លាយជាអាកាសយានដ្ឋានធំជាងគេ 🌟 នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ 🌏 ដែលអាចបង្កើនសក្តានុពលសេដ្ឋកិច្ច និងទេសចរណ៍របស់ប្រទេសកម្ពុជាយើង 🚀🏖️។ ការងារសាងសង់លើគម្រោងអាកាសយានដ្ឋាននេះ បានចាប់ផ្តើមតាំងពីឆ្នាំ ២០២០ 🏗️ ដោយមានសាជីវកម្មវិស្វកម្មសំណង់រដ្ឋចិន 🇨🇳 ជាអ្នកម៉ៅការសំខាន់។ ការចេញមុខជាផ្លូវការ នេះ គឺជាដំណាក់កាលប្រវត្តិសាស្រ្ត 🎉 ដែលបង្ហាញពីការរីកចម្រើន និងសម្ព័ន្ធភាពរវាងកម្ពុជា-ចិន 🤝។
ថ្ងៃទី ៖ 12-09-2025, ដោយ​​ pichey | 113 Views

អាកាសយានដ្ឋានអន្តរជាតិ តេជោ (TIA) ✈️ ដែលជាអាកាសយានដ្ឋានថ្មីសម្បើមរបស់រាជធានីភ្នំពេញ 🇰🇭 បានចាប់ផ្តើមប្រតិបត្តិការជាផ្លូវការ នៅថ្ងៃអង្គារ 🗓️។
អាកាសយានដ្ឋានអន្តរជាតិ តេជោ (TIA) ✈️ ដែលជាអាកាសយានដ្ឋានថ្មីសម្បើមរបស់រាជធានីភ្នំពេញ 🇰🇭 បានចាប់ផ្តើមប្រតិបត្តិការជាផ្លូវការ នៅថ្ងៃអង្គារ 🗓️។ វា ក្លាយជាអាកាសយានដ្ឋានធំជាងគេ 🌟 នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ 🌏 ដែលអាចបង្កើនសក្តានុពលសេដ្ឋកិច្ច និងទេសចរណ៍របស់ប្រទេសកម្ពុជាយើង 🚀🏖️។ ការងារសាងសង់លើគម្រោងអាកាសយានដ្ឋាននេះ បានចាប់ផ្តើមតាំងពីឆ្នាំ ២០២០ 🏗️ ដោយមានសាជីវកម្មវិស្វកម្មសំណង់រដ្ឋចិន 🇨🇳 ជាអ្នកម៉ៅការសំខាន់។ ការចេញមុខជាផ្លូវការ នេះ គឺជាដំណាក់កាលប្រវត្តិសាស្រ្ត 🎉 ដែលបង្ហាញពីការរីកចម្រើន និងសម្ព័ន្ធភាពរវាងកម្ពុជា-ចិន 🤝។
ថ្ងៃទី ៖ 12-09-2025, ដោយ​​ pichey | 44 Views

សេចក្តីសម្រេច ស្តីពីការតែងតាំងសមាសភាពក្រុមការងារចំណុះលេខាធិការនៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)
រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចលេខៈ១០៤ សសរ​ ចុះថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ ស្តីពីការតែងតាំងសមាសភាពក្រុមការងារចំណុះលេខាធិការនៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) សេចក្តីសម្រេចនេះត្រូវបានបែងចែកក្រុមការងារជា ៦ក្រុមដូចខាងក្រោម៖ ១-ក្រុមការងារស្រាវជ្រាវ និងស៊ើបង្កេត (មានសមាសភាពចំនួន ៣៣ រូប) ២-ក្រុមការងារបច្ចេកវិទ្យាព័ត៌មាន (មានសមាសភាពចំនួន​ ០៩ រូប) ៣-ក្រុមការងារប្រតិបត្តិការ និងនីតិវិធី(មានសមាសភាពចំនួន ២១ រូប) ៤-ក្រុមការងារទំនាក់ទំនងកិច្ចសហប្រតិបត្តិការអន្តរជាតិ(មានសមាសភាពចំនួន ០២​ រូប) ៥-ក្រុមការងារផ្សព្វផ្សាយ និងសាធារណៈមតិ(មានសមាសភាពចំនួន ០៩ រូប) ៦-ក្រុមការងារកិច្ចការទូទៅ(មានសមាសភាពចំនួន ០៨ រូប)
ថ្ងៃទី ៖ 11-09-2025, ដោយ​​ Heach | 46 Views

សុខាភិបាលថារកឃើញផលិតផលបំប៉នសុខភាព និង គ្រឿងមស្អាងសារធាតុសកម្មឪសថសម័យ និង គីមីលើសស្តង់ដា
រាជធានីភ្នំពេញ៖យោងលិខិតគ្មានលេខរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០២៥បានអោយដឹងថា ក្រសួងសុខាភិបាលបានយកសំណាកផលិតផលបំប៉នសុខភាពចំនួន០២មុខនិងគ្រឿងមស្អាងចំនួន១២មុខទៅវិភាគគុណភាពបានរកឃើញថាផលិតផលបំប៉នសុខភាពចំនួន០២មុខ និង គ្រឿងសម្អាង៣មុខទៀតគ្មានប្រវេទពីសុខាភិបាល។
ថ្ងៃទី ៖ 04-09-2025, ដោយ​​ Heach | 83 Views

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ណែនាំឱ្យអាជ្ញាធរខេត្តមានជនភៀសសឹកបន្តតាមដាន និងចុះពិនិត្យជាប់ជាប្រចាំចំពោះបងប្អូនភៀសសឹកត្រឡប់ទៅលំនៅដ្ឋាន
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ណែនាំឱ្យអាជ្ញាធរខេត្តមានជនភៀសសឹកបន្តតាមដាន និងចុះពិនិត្យជាប់ជាប្រចាំចំពោះបងប្អូនភៀសសឹកត្រឡប់ទៅលំនៅដ្ឋាន នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានពិនិត្យឃើញថា ក្នុងចំណោមបងប្អូនជនភៀសសឹកដែលធ្លាប់ស្នាក់នៅមណ្ឌលសុវត្ថិភាព មានមួយចំនួនបានត្រឡប់ទៅលំនៅដ្ឋានវិញ បន្ទាប់ពីស្ថានភាពព្រំដែនមានសភាពស្ងប់ស្ងាត់ ដើម្បីបានរៀបចំជីវភាព និងអាជីវកម្មឡើងវិញជាប្រក្រតី។ ផ្អែកតាមស្ថានភាពនៃការត្រឡប់ទៅលំនៅដ្ឋានរបស់បងប្អូនជនភៀសសឹក ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានណែនាំដល់អាជ្ញាធរខេត្តត្រូវចុះតាមដាន និងពិនិត្យជាប់ជាប្រចាំពីស្ថានភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ហើយក្នុងករណីមានការស្នើសុំជំនួយណាមួយត្រូវយកចិត្តទុកដាក់ឆ្លើយតបឱ្យបានទាន់ពេលវេលា។ ដោយឡែកចំពោះបងប្អូនភៀសសឹកបន្តស្នាក់នៅមណ្ឌលសុវត្ថិភាព ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម សូមឱ្យអាជ្ញាធរខេត្ត និងមន្រ្តីជំនាញចូលរួមផ្តល់ការហូបចុក និងការស្នាក់នៅឱ្យបានប្រសើរ ទាំងការផ្គត់ផ្គង់ស្បៀងបបម្រុងរបស់រាជរដ្ឋភិបាល និងសម្ភារៈប្រើប្រាស់។ ក្នុងនោះ សូមស្នើដល់ក្រុមគ្រូពេទ្យប្រចាំការទាំងអស់នៅមណ្ឌលសុវត្ថិភាពបន្តសកម្មភាពលើកកម្ពស់សុខុមាលភាព តាមរយៈការពិគ្រោះ ពិនិត្យ និងសង្គ្រោះឱ្យបានទាន់ពេលវេលាជូនបងប្អូនភៀសសឹក ពិសេសស្រ្តី និងកុមារ។ យោងតាមរបាយការណ៍ គិតត្រឹមថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ មានជនភៀសសឹកក្នុងខេត្តចំនួន៤ សរុបចំនួន ៦,២៦២គ្រួសារ ស្មើនឹងចំនួន ២០,៦៩១នាក់ និងមានជនភៀសសឹកត្រឡប់ទៅលំនៅដ្ឋានវិញ ចំនួន ៥៩៥គ្រួសារ៕
ថ្ងៃទី ៖ 03-09-2025, ដោយ​​ pichey | 66 Views

មេ​ឈ្មួញ​​៤​នាក់ ដែល​នាំ​អង្ករ​ពី​ប្រទេស​ថៃ​ចូល​មក​ប្រទេស​កម្ពុជា តាម​ច្រក​កំពង់​ស្រឡៅ ស្រុក​ឆែប ខេត្តព្រះវិហារ
ខេត្តកំពង់ធំ ៖ មេ​ឈ្មួញ​​៤​នាក់ ដែល​នាំ​អង្ករ​ពី​ប្រទេស​ថៃ​ចូល​មក​ប្រទេស​កម្ពុជា តាម​ច្រក​កំពង់​ស្រឡៅ ស្រុក​ឆែប ខេត្តព្រះវិហារ ដោយ​ប្រើ​រថយន្ត​ធំ​យ៉ី​ឌុ​ប​ចំនួន​៣​គ្រឿង អ្នក​ទាំង​៤ រួម​មាន​៖ ១. លោក ដ​ន ទី ២. លោក ភូ គេ​ន ៣. អ្នកស្រី លុយ យ៉ា​ន់ និង​ទី​៤. លោក សន ភ័​ណ្ឌ អ្នក​ទាំង​៤​នាក់​នេះ​រស់នៅ​ភូមិ​កំពង់​ស្រឡៅ ឃុំ​កំពង់​ស្រឡៅ ស្រុក​ឆែប ខេត្តព្រះវិហារ ។
ថ្ងៃទី ៖ 02-09-2025, ដោយ​​ Heach | 47 Views

ឯកឧត្តម សួន វិជ្ជា ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា និងជាប្រធានក្រុមការងារសហប្រតិបត្តិការកម្មសិទ្ធិបញ្ញាអាស៊ាន (AWGIPC) បានចូលរួមតាមប្រព័ន្ធអនឡាញ ដឹកនាំកិច្ចប្រជុំ AWGIPC លើកទី៧៦ និងកិច្ចប្រជុំពាក់ព័ន្ធ (76th AWGIPC and Related Meetings)ដែលប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នៅខេត្ត Phra Nakhon Si Ayuthaya ប្រទេសថៃឡង់ដ៍។
(រាជធានីភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម សួន វិជ្ជា ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញាប្រធានល.គ.ក.ប. ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា និងជាប្រធានក្រុមការងារ AWGIPC បានចូលរួមតាមប្រព័ន្ធអនឡាញ ថ្លែងសុន្ទរកថាបើក និងដឹកនាំកិច្ចប្រជុំ 76th AWGIPC and Related Meetings ដែលប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នៅខេត្ត Phra Nakhon Si Ayuthaya ប្រទេសថៃឡង់ដ៏ ដែលមានការចូលរួមពីសមាជិកប្រទេសអាស៊ានទាំង ១០ប្រទេស ប្រទេសទីមុ័រខាងកើតចូលរួមជាសមាជិកសង្កេតការណ៍ និងលេខាធិការដ្ឋានអាស៊ាន។
ថ្ងៃទី ៖ 20-08-2025, ដោយ​​ Heach | 78 Views

អតីតម្ចាស់ស្ថានីយប្រេងឥន្ធនៈ PTT ចំនួន ៣៥ ប្រកាសជាផ្លូវការបញ្ចប់អាជីវកម្មចាស់ ប្តូរទៅប្រេនអាជីវកម្មថ្មី Peace Petroleum Cambodia ហៅកាត់ PPC
(ភ្នំពេញ)៖ ក្រុមហ៊ុន ភីស ភេត្រូលៀម (ខេមបូឌា) (Peace Petroleum Cambodia) នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥នេះ ដែលសុទ្ធសឹងជាអតីតម្ចាស់ស្ថានីយប្រេងឥន្ធនៈ PTT បានចេញសេចក្តីជូនដំណឹងផ្លូវការ បញ្ជាក់ពីការបញ្ចប់ការធ្វើអាជីវកម្មលើផលិតផល និងប្រេនចាស់ហើយ ប្តូរមកប្រេនថ្មីដែលមានឈ្មោះថា ភីស តេត្រូលៀម(ខេមបូឌា) Peace Petroleum Cambodia ហៅកាត់ PPC។
ថ្ងៃទី ៖ 09-08-2025, ដោយ​​ Heach | 79 Views

សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ បរិច្ចាគថវិកាចំនួន ១៧៣,៩៧៤,០០០រៀល ជូន រាជរដ្ឋាភិបាលកម្ពុជា ក្នុងស្មារតីសាមគ្គីជាតិ ឯកភាពជាតិ ដើម្បីពង្រឹងខឿនការពារជាតិ។
ភ្នំពេញ៖ ឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និង ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ បានផ្ញើលិខិតគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាអគ្គភស្តុភារជាន់ខ្ពស់កងយោធពលខេមរភូមិន្ទ និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការបរិច្ចាគថវិកា ចំនួន ១៧៣,៩៧៤,០០០រៀល របស់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកហាត់ការ នៃ សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ជូន រាជរដ្ឋាភិបាលកម្ពុជា ក្នុងស្មារតីសាមគ្គីជាតិ ឯកភាពជាតិ ដើម្បីពង្រឹងខឿនការពារជាតិ ក៏ដូចជាលើកទឹកចិត្តដល់វីរទ័ពជួរមុខកម្ពុជាដែលបានប្រយុទ្ធយ៉ាងអង់អាចក្លាហាន ការការពារជាតិបូរណភាពទឹកដី ពីការឈ្លានពានរបស់សត្រូវមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា ព្រមទាំងបងប្អូនប្រជាពលរដ្ឋដែលបានជម្លៀសមកកន្លែងសុវត្ថិភាព។
ថ្ងៃទី ៖ 30-07-2025, ដោយ​​ Heach | 90 Views

រដ្ឋបាលខេត្តស្វាយរៀងបើក វគ្គបណ្តុះបណ្តាលស្តីពី កិច្ចការ លេខាធិការដ្ឋាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រោមអធិបតីភាពឯកឧត្តម រាជ សុភទ្ទ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងអនុប្រធានលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន
កាលពីព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥នេះ លោកស្រី យក់ ស៊ីណាត អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តបានបានអញ្ជើញរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពីកិច្ចការលេខាធិការដ្ឋាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រោមអធិបតីភាពឯកឧត្តម រាជ សុភទ្ទ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងអនុប្រធានលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ។
ថ្ងៃទី ៖ 10-07-2025, ដោយ​​ Heach | 255 Views

ប្រឆាំងការឆបោកតាមអនឡាញ! សម្តេច ហ៊ុន ម៉ាណែត ដឹកនាំគណៈកម្មការចំពោះកិច្ច ដោយផ្ទាល់
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី ២០ ខែកុម្ភៈ បានចេញសេចក្តីសម្រេចបង្កើត គណៈកម្មការចំពោះ កិច្ចប្រយុទ្ធ ប្រឆាំង ការឆបោកតាម ប្រព័ន្ធ បច្ចេក វិទ្យា (Online Scams) ដោយសម្តេចដឹកនាំដោយ ផ្ទាល់ និងមានឧបនាយករដ្ឋមន្ត្រី ៦រូប និងទេសរដ្ឋមន្ត្រី២រូបជាអនុប្រធាន។
ថ្ងៃទី ៖ 02-07-2025, ដោយ​​ Heach | 139 Views

រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ បានចេញសេចេក្តីសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ដែលមានលោក ឃួង ស្រេង ជាប្រធាន អមដោយអនុប្រធាន អនុប្រធានប្រចាំការ និងសមាជិកជាច្រើនរូប។
ថ្ងៃទី ៖ 02-07-2025, ដោយ​​ Heach | 202 Views

   ព័ត៍មានទាំងអស់
1
2
3
4
5
...
  ផ្សព្វផ្សាយពាណិជ្ជកម្ម
Tel : 012 22 18 19 | E-mail: info@btn-news.com
BTN-news.com © 2018 | All rights reserved, Povered by BTN.
If you want to advertise on our website, Please contact us by phone number above.
btn-news.com