BY | Heach | / | 04-09-2025 | / | 83 |
សុខាភិបាលថារកឃើញផលិតផលបំប៉នសុខភាព និង គ្រឿងមស្អាងសារធាតុសកម្មឪសថសម័យ និង គីមីលើសស្តង់ដា
រាជធានីភ្នំពេញ៖យោងលិខិតគ្មានលេខរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០២៥បានអោយដឹងថា ក្រសួងសុខាភិបាលបានយកសំណាកផលិតផលបំប៉នសុខភាពចំនួន០២មុខនិងគ្រឿងមស្អាងចំនួន១២មុខទៅវិភាគគុណភាពបានរកឃើញថាផលិតផលបំប៉នសុខភាពចំនួន០២មុខ និង គ្រឿងសម្អាង៣មុខទៀតគ្មានប្រវេទពីសុខាភិបាល។
លិខិតនេះបន្តទៀតថាផលិតផលបំប៉នសុខភាពគឺឪសថលេបដើម្បីបំបាត់ជាំមុខឈ្មោះ Love Riyaមានផ្ទុកសារធាតុឪសថសម័យត្រានីរ៉ានីចអាស៊ីដដែលគេប្រើសម្រាប់ឃាត់ឈាមក្នុងវិជ្ជសាស្រ្តសម័យ ហើយគ្រឿងសម្អាងពីមុខទៀតមានដាក់សាលីសីលីក អាស៊ីដ និង បារតលើសកម្រិតនាំអោយខូចតម្រងនោម និងមហារីកស្បែក។
មហាជនមានការងឿងឆ្ងល់ថាចុះហេតុអ្វីបានជាផលិតផលដ៍អាក្រក់មួយនេះមានលក់លើទៅផ្សារនៃព្រះរាជាណាចក្រកម្ពុជា?
ចុះផលិតផលផ្សេងទៀតដែលកំពុងធ្វើចរាចរយ៉ាងសកម្មតើក្រសួងមានវិធានការឬយ៉ាងណាដែរ?
តើផលិតផលទាំងនេះនាំចូលឬកែច្នៃក្នុងស្រុក?
តើអ្នកដែលប្រើប្រាស់ផលិតផលទាំងនេះក្រោយក្រសួងបានផ្សាយយ៉ាងនេះហើយតើគាត់គួធ្វើយ៉ាងណា?ជាពិសេសអ្នកទទួលបោះដុំ អ្នកលក់រាយ និង អ្នកដែលបានទិញហើយប្រើមិនទាន់អស់តើគួធ្វើយ៉ាងណា?
ទាំងនេះជាសំនួដែលមិនទាន់មានចំលើយពីស្ថាប័នមានសមត្ថកិច្ចដោយអង្គភាពយើងខ្ញុំកំពុងធ្វើការទំនាក់ទំនង។
|