BY | Heach | / | 11-09-2025 | / | 46 |
សេចក្តីសម្រេច ស្តីពីការតែងតាំងសមាសភាពក្រុមការងារចំណុះលេខាធិការនៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)
រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចលេខៈ១០៤ សសរ ចុះថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ ស្តីពីការតែងតាំងសមាសភាពក្រុមការងារចំណុះលេខាធិការនៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)
សេចក្តីសម្រេចនេះត្រូវបានបែងចែកក្រុមការងារជា ៦ក្រុមដូចខាងក្រោម៖
១-ក្រុមការងារស្រាវជ្រាវ និងស៊ើបង្កេត (មានសមាសភាពចំនួន ៣៣ រូប)
២-ក្រុមការងារបច្ចេកវិទ្យាព័ត៌មាន (មានសមាសភាពចំនួន ០៩ រូប)
៣-ក្រុមការងារប្រតិបត្តិការ និងនីតិវិធី(មានសមាសភាពចំនួន ២១ រូប)
៤-ក្រុមការងារទំនាក់ទំនងកិច្ចសហប្រតិបត្តិការអន្តរជាតិ(មានសមាសភាពចំនួន ០២ រូប)
៥-ក្រុមការងារផ្សព្វផ្សាយ និងសាធារណៈមតិ(មានសមាសភាពចំនួន ០៩ រូប)
៦-ក្រុមការងារកិច្ចការទូទៅ(មានសមាសភាពចំនួន ០៨ រូប)
|