សូមជម្រាបថា វិស័យស្រូវអង្ករកម្ពុជា កំពុងរង់ចាំការសម្រេចចុងក្រោយរបស់សហគមន៍អឺរ៉ុប ថាតើសហគមន៍អន្តរជាតិមួយនេះ ដាក់គំនាបពន្ធដារលើអង្ករកម្ពុជាដែរឬយ៉ាងណា? បន្ទាប់ពីមានបណ្តឹងមិនសមហេតុផល ពីប្រទេសអ៊ីតាលី និងអេស្ប៉ាញថា ការឲ្យនាំចូលអង្ករកម្ពុជាទៅអឺរ៉ុប ប៉ះពាល់ដល់កសិកររបស់ប្រទេសពួកគេ តែធាតុពិតកសិកររបស់ពួកគេផលិតបានតែអង្ករសធម្មតាប៉ុណ្ណោះ ខណៈកម្ពុជានាំចេញទៅអឺរ៉ុប គឺជាប្រភេទអង្ករក្រអូប ដែលអឺរ៉ុបមិនអាចដាំដុះបាន៕