៦ តើអង្គភាពណាខ្លះមានសមត្ថកិច្ចលើគ្រឿងសម្អាងក្លែងក្លាយ ឬ អត់ច្បាប់ទាំងនេះ?
បើកលោកអ្នកទិញប៉ះផលិតផលក្លែងក្លាយនាំអោយខូចសុខភាព ឬ សង្ស័យថាជាផលិតផលនោះក្លែងប្រភពជាដើម។ល។ទាំងនេះជាសមត្ថកិច្ចដែលទទួលខុសត្រូវ
- ចូលទៅក្នុងផេកផ្លូវការរបស់ក្រសួងសុខាភិបាល នាយកដ្ឋានឪសថ និង គ្រឿងសម្អាង ដើម្បីទំនាក់ទំនង ដាក់បណ្តឹង ឬ រាយការណ៍ជាដើម
- ចូលទៅក្នុងផេករបស់ អគ្គនាយកដ្ឋាន កិច្ចការពារអ្នកប្រើប្រាស់ ហៅកាត់ថា កបប រកមើលលីងដែលអាចដាក់បណ្តឹងបាន
- ចូលក្នុងផេករបស់ក្រសួងមហាផ្ទៃ ឬ នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចដើម្បីទំនាក់ទំនង
- បើស្គាល់មន្ទីសុខាភិបាលរាជធានីខេត្តលោកអ្នកក៍បានដែរ
- នៅតាមស្នងការដ្ឋានរាជធានីខេត្តលោកអ្នកក៍មានស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចដែរ និង មានការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចដូចក្រសួងដែរ
- រកបណ្តាញសារព័ត៌មានណាមួយដើម្បីសាកសួរព័ត៌មាន និង រកដំណោះស្រាយបើអាច។
-ករណីចាំបាច់ឬធ្ងន់ធ្ងរអាចទាក់ទងមកសមាគមគ្រឿងសម្អាង CCA បាន
អត្ថបទនេះចែករំលែកដោយ លោកតេងប៊ុនថុន ស្ថាបនិកសមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាងហៅកាត់ថា CCA