សមាគមគ្រឿងសម្អាង CCAគ្រោងបើកវគ្គបណ្តុះបណ្តាលស្តីអំពីការផលិត និង នាំចូល នៅថ្ងៃទី ២៨ សីហា ឆ្នាំ ២០២៦ ខាងមុខនេះ
រាជធានីភ្នំពេញ៖យោងតាមផេកផ្លូវការរបស់សមាគមគ្រឿងសម្អាងCCAគ្រោងបើកវគ្គបណ្តុះបណ្តាលស្តីអំពីការផលិតគ្រឿងសម្អាងក្នុងស្រុក បើករោងចក្រ ការនាំចូល នៅថ្ងៃទី ២៨ ខែ សីហា ឆ្នាំ២០២៦ ខាងមុខនេះ ដោយវគ្គនេះគ្រោងផ្តល់អត្ថប្រយោជន៍ដល់អ្នកចូលរួមដូចជា ៖
• ផ្តល់ចំណេះដឹងលើការផលិតក្នុងស្រុក,បច្ចេកទេសផលិត ,ការផ្សំរូបមន្តត្រឹមត្រូវ,ស្តង់ដារគុណភាព, វត្ថុធាតុដើមនាំចូល និង ការធ្វើច្បាប់ទំលាប់ត្រឹមត្រូវស្របច្បាប់ដែលក្រសួងទទួលស្គាល់។
• ការសុំច្បាប់ទំលាប់នានា, ការចុះបញ្ជីក្នុងប្រព័ន្ធ, ការស្នើសុំគ្រឹះស្ថានផលិតគ្រឿងសម្អាង(រោងចក្រ ឬ GMP),ការស្នើសុំប្រវេទន៍សុខាភិបាល និង អត្ថប្រយោជន៍នានាដែលអ្នករកស៊ីបានធ្វើច្បាប់គ្រឿងសម្អាងត្រឹមត្រូវ។
ថ្ងៃទី ៖ 20-08-2026, ដោយ Admin | 103 Views
|
សមាគមគ្រឿងសម្អាងCCAជួបប្រជុំពិភាក្សាជាមួយនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និង គ្រឿងសម្អាងនៃក្រសួងសុខាភិបាល
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី២០ ខែ សីហា ឆ្នាំ ២០២៦ ស្ថិតក្នុងក្រសួងសុខាភិបាលសមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាងCCAបានជួបប្រជុំពិភាក្សាការងារជាមួយនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និង គ្រឿងសម្អាងដោយមានសមាសភាពចូលរួមប្រមាណ១០នាក់ដោយក្នុងនោះខាងសុខាភិបាល៤រូប មានប្រធាននាយកដ្ឋាន នាយការិយាល័យ និង នាយរងការិយាល័យ រីឯខាងសមាគមccaមានចំនួន៦រូបក្នុងនោះគេឃើញមានជនជាតិកូរ៉េ ១រូប ប្រធានសមាគម នាយកប្រតិបត្តិ ទីប្រឹក្សា ស្ថាបនឹកសមាគម អាជីវករគ្រឿងសម្អាង និងប្រធានសមាគមសារព័ត៌មាន AJNE ។
ថ្ងៃទី ៖ 20-08-2026, ដោយ Admin | 445 Views
|
|
|
|
|
|
|
នគរបាលខេត្តតាកែវ រឹតបន្តឹងការត្រួតពិនិត្យយានយន្តកែច្នៃខុសបច្ចេកទេស
តាកែវ៖ ដើម្បីពង្រឹងសុវត្ថិភាពចរាចរណ៍ និងកាត់បន្ថយហានិភ័យគ្រោះថ្នាក់នៅលើដងផ្លូវសាធារណៈ ស្នងការដ្ឋាននគរបាលខេត្តតាកែវ បន្តរឹតបន្តឹងការត្រួតពិនិត្យ និងអនុវត្តច្បាប់ចំពោះយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ព្រមទាំងយានយន្តដែលមិនគោរពបទប្បញ្ញត្តិចរាចរណ៍ផ្លូវគោក។
ថ្ងៃទី ៖ 10-06-2026, ដោយ Heach | 222 Views
|
សមាគមCCA ចូលជួបសម្តែងការគួរសមជាមួយ អគ្គនាយដ្ឋានកិច្ចការពារអ្នកប្រើប្រាស់
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នៅទីស្នាក់ការនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក.ប.ប ក្រោមការដឹកនាំរបស់ លោក បណ្ឌិត តេង ប៊ុនថុន រួមជាមួយនឹងសមាជិក សមាជិកា នៃសមាគមអ្នកប្រឹក្សាយោបល់គ្រឿសម្អាងCCA បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម គឹម មាសសុខសីហា អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ នៃក្រសួងពាណិជ្ជកម្ម ក្នុងបរិយាកាសស្និទ្ធស្នាល ប្រកបទៅដោយកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ ។
ថ្ងៃទី ៖ 20-05-2026, ដោយ Heach | 211 Views
|
|
|
ការចូលរួមទប់ស្កាត់គ្រឿងសម្អាងក្លែងប្រភព
រាធានីភ្នំពេញ៖ បច្ចុប្បន្ននេះការប្រើប្រាស់គ្រឿងសម្អាងដែលនាំចូលពីបរទេស កំពុងមានការពេញនិយមយ៉ាងខ្លាំងនៅកម្ពុជា ទន្ទឹមនឹងគ្នានេះ បញ្ហាគ្រឿងសម្អាង «ក្លែងប្រភពដើម ក្លែងសំបកវេចខ្ចប់ ឬក្លែងបាកូដប្រទេស» ក៏កំពុងកើនឡើងគួរឱ្យព្រួយបារម្ភផងដែរ ខណៈពេលដែលមានអ្នកលក់មួយចំនួនបន្លំថាផលិតផលរបស់ខ្លួនជាទំនិញនាំចូលពីប្រទេសល្បីៗ ដូចជាកូរ៉េ ជប៉ុន អាមេរិកជាដើម តែជាក់ស្តែងពិតប្រាកដផលិតផលនោះនាំចូលពីប្រទេសដែលមានគុណភាពអន់ ខ្លះទៀតលាយផ្សំដោយខ្លួនឯងគ្មានប្រភព គ្មានរូបមន្តច្បាស់លាស់ទៀតផង ។
ថ្ងៃទី ៖ 16-05-2026, ដោយ Heach | 239 Views
|
|
|
|
|
|
|
|
|
ការបើកគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ នៅកម្ពុជា
(រាជធានីភ្នំពេញ)៖ ជាទូទៅការនំាចេញ ឬនាំចូលឱសថគ្រប់ប្រភេទ សម្រាប់វិស័យសុខាភិបាលនៅព្រះរាជាណាចក្រកម្ពុជា គឺមានតែគ្រឹះស្ថាន អាហរ័ណ នីហរ័ណឱសថ ដែលទទួលបានការអនុញ្ញាតពីក្រសួងសុខាភិបាលប៉ុណ្ណោះ ដែលអាចនាំចេញ ឬនាំចូលឱសថបាន។ ការធ្វើបែបនេះ មានគោលបំណងដើម្បីបង្ការកុំឱ្យមានការចរាចរណ៍ឱសថក្លែងក្លាយក្នុងប្រទេសកម្ពុជា ដែលអាចបង្កហានិភ័យខ្ពស់ចំពោះសុខភាពអ្នកប្រើប្រាស់។
ថ្ងៃទី ៖ 09-05-2026, ដោយ Heach | 257 Views
|
គ្រឿងសម្អាងអត់ប្រវេទន៍ចរាចរណ៍លើទីផ្សារប្រឈមនឹងហានិភ័យអ្វីខ្លះ?តើប្រជាពលរដ្ឋគួរាយការណ៍ទៅអាជ្ញាធរឬទេ?
រាជធានីភ្នំពេញ៖ បច្ចុប្បន្ននេះការប្រើប្រាស់គ្រឿងសម្អាងបានក្លាយជាតម្រូវការចាំបាច់ប្រចាំថ្ងៃសម្រាប់មនុស្សគ្រប់វ័យ។ ទោះជាយ៉ាងណា នៅលើទីផ្សារកម្ពុជា សង្កេតឃើញមានការចរាចរណ៍គ្រឿងសម្អាងដែលគ្មានលេខប្រវេទន៍ (គ្មានការចុះបញ្ជីពីក្រសួងសុខាភិបាល) យ៉ាងច្រើនសន្ធឹកសន្ធាប់។ ការប្រើប្រាស់ផលិតផលទាំងនេះមិនត្រឹមតែប៉ះពាល់ដល់សេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កហានិភ័យធ្ងន់ធ្ងរដល់សុខភាពសាធារណៈ ដែលទាមទារឱ្យមានការចូលរួមទប់ស្កាត់ពីគ្រប់មជ្ឈដ្ឋាន ជាពិសេសគឺប្រជាពលរដ្ឋផ្ទាល់។
ថ្ងៃទី ៖ 09-05-2026, ដោយ Heach | 220 Views
|
បើទិញប៉ះគ្រឿងសម្អាងក្លែងក្លាយប្រើទៅមានបញ្ហាដល់សុខភាពតើត្រូវធ្វើយ៉ាងណា?
រាជធានីភ្នំពេញ៖ បច្ចុប្បន្នការប្រើប្រាស់គ្រឿងសម្អាងបានក្លាយជាតម្រូវការចាំបាច់សម្រាប់មនុស្សគ្រប់ វ័យ។ ទន្ទឹមនឹងការរីកចម្រើននេះ ជនខិលខូចមួយចំនួនបានលួចផលិត និងនាំចូលគ្រឿងសម្អាងក្លែងក្លាយ គ្មានច្បាប់អនុញ្ញាត ឬមានសារធាតុគីមីហាមឃាត់ ដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពអ្នកប្រើប្រាស់ដូចជា រលាកស្បែក មហារីក ឬខូចផ្ទៃមុខជាដើម។ នៅពេលជួបបញ្ហានេះ អ្នកប្រើប្រាស់មិនត្រូវនៅស្ងៀមឡើយ ប៉ុន្តែត្រូវដឹងពីរបៀបដោះស្រាយតាមផ្លូវច្បាប់ដើម្បីការពារសិទ្ធិ និងសុខភាពរបស់ខ្លួន។
ថ្ងៃទី ៖ 09-05-2026, ដោយ Heach | 278 Views
|
តើម្ចាស់ប្រេនគួធ្វើយ៉ាងណាបើដឹងថាមានជនខឹលខូចក្លែងផលិតផលរបស់ខ្លួន?
រាជធានីភ្នំពេញ៖ នៅក្នុងទីផ្សារសេរី ការប្រកួតប្រជែងគឺជាជារឿងធម្មតា ប៉ុន្តែការលួចចម្លង ឬក្លែងបន្លំផលិតផល (Counterfeit) គឺជាអំពើខុសច្បាប់ដែលបំផ្លាញកេរ្តិ៍ឈ្មោះក្រុមហ៊ុន និងបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់។ សម្រាប់ម្ចាស់ប្រេនដែលបានចុះបញ្ជីត្រឹមត្រូវ ការដឹងថាមានទំនិញក្លែងក្លាយចរាចរលើទីផ្សារ គឺជាអាសន្នធំដែលត្រូវដោះស្រាយជាបន្ទាន់ ដើម្បីការពារផលប្រយោជន៍សេដ្ឋកិច្ច និងទំនុកចិត្តពីអតិថិជន។
ថ្ងៃទី ៖ 09-05-2026, ដោយ Heach | 209 Views
|
គ្រឿងសម្អាងនាំចូលម្ចាស់ប្រេនថ្មីៗ ,ប្រេនផ្តាច់មុខ គួស្វែងយល់អ្វីខ្លះ?
គ្រឿងសម្អាងនាំចូលថ្មីៗត្រូវស្វែងយល់អំពីតម្រូវការទីផ្សារ ការប្រកួតប្រជែង ផ្លូវច្បាប់ គុណភាព ជាពិសេសអតិថិជនអ្នកប្រើប្រាស់តើទំនោរបស់គាត់ទៅលើម៉ាកថ្មីឬទេ?ប្រេនថ្មីនោះវាល្បីនៅលើឆាកអន្តរជាតិ ឬ ប្រទេសល្បីៗទេ បើជាម៉ាកថ្មីទើបបង្កើតតែម្តងគឺត្រូវចំណាយច្រើនដើម្បីធ្វើទីផ្សារយ៉ាងណាអោយម៉ាកនោះគេស្គាល់។
ចំណែកឯប្រេនផ្តាច់មុខវិញមិនសូវជាខុសអំពីប្រេនថ្មីទេ អ្វីជាពិសេសគឺជាប្រេនដែលបានផ្តាច់មុខពីបរទេស ដែលម៉ាកល្បីល្បាញស្រាប់គឺធ្វើទីផ្សារទៅឆាប់ដើរ គេឆាប់ស្គាល់ និង គេឆាប់ជឿជាក់។
អ្វីគួដឹងទៀតនោះគឺផ្លូវច្បាប់ នានាទាក់ទងប្រវេទអំពីក្រសួងសុខាភិបាល កម្មសិទ្ធិបញ្ញាឡូហ្គោ ច្បាប់ដែលតម្រូវអំពីក្រសួងពាណិជ្ជកម្ម ពីអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ ដែលគេតម្រូវអោយបកប្រែ ដាក់ប្រភពអោយច្បាស់លាស់ជាដើម។ល។
ថ្ងៃទី ៖ 09-05-2026, ដោយ Admin | 227 Views
|
សមត្ថកិច្ចកោះហៅម្ចាស់តូបមួយនៅផ្សារឃ្លាំងរំសេវអោយចូលបំភ្លឺជុំវិញករណីលក់គ្រឿងអេឡិកត្រូវនិចម៉ាក Apple ក្លែងក្លាយ
រាជធានីភ្នំពេញ៖យោងតាមលិខិតកោះហៅលេខ ០០១/២៦ល.ក.ហ ចុះថ្ងៃទី ៨ ខែ មេសា ឆ្នាំ ២០២៦ បានអោយដឹងថា សមត្ថកិច្ចក្រសួងមហាផ្ទៃ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះហត្ថលេខាដោយ លោក ឧត្តមសេនីយ៍ទោ គឹម ហុង កោះហៅម្ចាស់តូបម្នាក់នៅផ្សារឃ្លាំងរំសេវដើម្បីអោយចូលខ្លួនទៅបំភ្លឺនៅថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០២៦ ម៉ោង ៩ព្រឹក ជុំវិញករណីសង្ស័យនាំចូល ស្តុក ចែកចាយផលិតផលគ្រឿងអេឡិចត្រូនិចម៉ាក Apple ក្លែងក្លាយ ដើម្បីបំភ្លឺ ការចូលបំភ្លឺនោះអាចទាក់ទងលោក វរៈសេនីយ៍ឯក ម៉ាត់ យូសុះ ប្រធានការិយាល័យកម្មសិទ្ធិបញ្ញា លេខទូរស័ព្ទ ០១២ ៤៥៦ ៩៦៦។
ថ្ងៃទី ៖ 23-04-2026, ដោយ Admin | 3612 Views
|
ដំណឹងស្វែងរកប្លង់ខុនដូរដែលបានបាត់(ប្លង់រឹង)
រាជធានីភ្នំពេញ៖ នាងខ្ញុំឈ្មោះ ជិន សៀវហុង សូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនទាំងអស់មេត្តាជ្រាបថា កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ នាងខ្ញុំបានជ្រុះបាត់កញ្ចប់ឯកសារសំខាន់មួយ ដែលក្នុងនោះមាន វិញ្ញាបនប័ត្រសម្គាល់ម្ចាស់ចំណែកឯកជន ដែលជាប្លង់ខុនដូ (ច្បាប់ដើម ប្លង់រឹង)ចំនួន ០១ សន្លឹក។
ថ្ងៃទី ៖ 11-04-2026, ដោយ Heach | 198 Views
|
សមាគមស៣ ដឹកនាំដោយលោក ថាន់ ចាន់ណា ជូនពរ ឯកឧត្តម រាជ សុភទ្ទ ក្នុងឳកាសចូលឆ្នាំថ្មី
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០២៦ សមាគមស៣ ដឹកនាំដោយលោក ថាន់ ចាន់ណា ប្រធានសមាគម និង សហការីបានចូលជួបសម្តែងការគួសមជាមួយទីប្រឹក្សាជាន់ខ្ពស់របសមាគមគឺឯកឧត្តម រាជ សុភទ្ទ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅឯបុរីប៉េងហួតបឹងស្នោ ជាគេហដ្ឋានរបស់គាត់ផ្ទាល់។
ក្នុងនោះឯកឧត្តមបានមានប្រសាសសំណេះសំណាល និង ធ្វើការកោតសសើរដល់សមាជិកសមាជិការទាំងអស់ដែលកន្លងមកបានជួយប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង តាំងពីស្នាក់ការបក្សឃុំនៅជាឈើទំហំតូច រហូតក្លាយជាថ្ម និង បានជួយជ្រោមជ្រែងកាលទឹកជំនន់ឆ្នាំ២០១៩ រហូតដល់បច្ចុប្បន្នជាពិសេសពេលជនភៀសសឹកដែលមានតម្រូវការជាច្រើននូវទឹកចិត្តមនុស្សធម៌ ការជួយសង្គ្រោះជាដើមដែលសមាគមនេះបានធ្វើជាអំពើកុសលកន្លងមក។
ថ្ងៃទី ៖ 11-04-2026, ដោយ Admin | 282 Views
|
សមាគមគ្រឿងសម្អាងCCAចូលជូបសម្តែងការគួសមទីប្រឹក្សាជាន់ខ្ពស់របស់ខ្លួនក្នុងឳកាសចូលឆ្នាំថ្មី
រាជធានីភ្នំពេញ៖យោងតាមផេកផ្លូវការរបស់សមាគមគ្រឿងសម្អាងCCAបានអោយដឹងថា នៅថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០២៦ សមាគមនេះដឹកនាំដោយលោកស្រីភួនដាវី ប្រធានក្រុមប្រឹក្សាភិបាល លោក អ៊ឹង ឆាយគ័ង ប្រធានសមាគម និង សហការីបានចូលជួបសម្តែងការគួសមជាមួយទីប្រឹក្សាជាន់ខ្ពស់របសមាគមគឺឯកឧត្តម រាជ សុភទ្ទ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅឯគេហដ្ឋានរបស់គាត់ផ្ទាល់។
ថ្ងៃទី ៖ 11-04-2026, ដោយ Admin | 190 Views
|
|
|
ក.ប.ប. ខេត្តបាត់ដំបងចុះត្រួតពិនិត្យទំនិញដោយបាននាំយករថយន្តមន្ទីរពិសោធន៍ខ្នាតតូចទៅជាមួយផង
បាត់ដំបង ៖ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ យោងតាមផេកផ្លូវការរបស់មន្ទីមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង បានអោយដឹងថា មន្ត្រីនៃមន្ទីពាណិជ្ជកម្មខេត្ត សហការជាមួយសាខា ក.ប.ប. ខេត្តបាត់ដំបង នាំយករថយន្តមន្ទីរពិសោធន៍ខ្នាតតូច ចុះត្រួតពិនិត្យទំនិញ ឧបភោគ បរិភោគ ទំនិញវេចខ្ចប់ស្រេច បានចំនួន២ទីតាំង ស្ថិតនៅភូមិ ព្រៃទទឹង២ ឃុំប៊ួរវិល ស្រុកបវេល ដើម្បីណែនាំដល់អាជីវករអោយរកស៊ីគ្រឿងឧបភោគបរិភោកសុច្ចរិត ត្រឹមត្រូវកុំអោយខូចសុខភាពប្រជាពលរដ្ឋ ជាពិសេសគឺផលិតផលដែលខូចគុណភាព ហួសកាលបរិច្ឆេទជាដើម។
ថ្ងៃទី ៖ 01-04-2026, ដោយ Heach | 136 Views
|
ច្បាប់ការពារអ្នកប្រើប្រាស់លើវិស័យគ្រឿងសម្អាង
ស្វែងយល់អំពីសិទ្ធិអ្នកប្រើប្រាស់លើវិស័យគ្រឿងសម្អាង តើលោកអ្នកគួយល់ដឹងអ្វីខ្លះ?ចំណោទបញ្ហា ដំណោះស្រាយ និង វិធីការពារ
រាជធានីភ្នំពេញ៖ទន្ទឹមនិងច្បាប់ការពារអ្នកប្រើប្រាស់មានសណ្ឋានច្រើនបែបច្រើនយ៉ាងអង្គភាពយើងខ្ញុំសូមលើកយកចំណុចច្បាប់ការពារអ្នកប្រើប្រាស់លើវិស័យគ្រឿងសម្អាង ដែលជាចំណុចរសើបគួមនៅក្នុងបណ្តាញសង្គមនាពេលចប្ចុប្បន្ននេះ។
ថ្ងៃទី ៖ 30-03-2026, ដោយ Aun | 244 Views
|
គ្រឿងសម្អាងដែលផ្ទុកសារធាតុហាមឃាត់ប្រឈមមុខនិងទោសទណ្ឌយ៉ាងណា?
រាជធានីភ្នំពេញ៖ ស្របពេលដែលទីផ្សារឡេលាយ និងគ្រឿងសម្អាង "ស្អាតរហ័ស”សលឿន សហោះ ៣ថ្ងៃស ជាដើម។ល។ កំពុងរីកដុះដាលលើបណ្តាញសង្គម អាជ្ញាធរមានសមត្ថកិច្ចបានបង្កើនការរឹតបន្តឹង និងប្រកាសព្រមានជាថ្មីអំពីទោសទណ្ឌធ្ងន់ធ្ងរ ចំពោះអាជីវករណាដែលចែកចាយផលិតផលមានផ្ទុកសារធាតុគីមីគ្រោះថ្នាក់ដែលក្រសួងសុខាភិបាលហាមឃាត់។
សារធាតុហាមឃាត់ គឺជាសមាសធាតុគីមី ឬសារធាតុធម្មជាតិណាដែលត្រូវបាន ច្បាប់ និងក្រសួងសុខាភិបាល ហាមដាច់ខាតមិនឱ្យយកមកប្រើប្រាស់ក្នុងការផលិត ឬលាយបញ្ចូលក្នុងផលិតផលគ្រឿងសម្អាង និងទំនិញប្រើប្រាស់ផ្ទាល់ខ្លួន។
ថ្ងៃទី ៖ 30-03-2026, ដោយ Aun | 179 Views
|
ស្វែងយល់អំពីច្បាប់ការពារអ្នកប្រើប្រាស់!
ភ្នំពេញ៖
នៅក្នុងសម័យកាលដែលការទិញសំបូរបែបមានទាំងការលក់តាមអនឡាញក្តី លក់តាមស្តង់ក្តី តាមផ្សារនានាក្តី គឺមានការរីកចម្រើនខ្លាំង ទន្ទឹមនឹងនេះក៍មានហានិភ័យនៃទំនិញក្លែងក្លាយ ក្លែងបន្លំ ក្លែងប្រភព ក្លែងគុណភាព ក្លែងការវិចខ្ចប់ និងការផ្សាយពាណិជ្ជកម្មភូតកុហក់ បំភ្លៃបំភ្លើសដ៍ហួសហេតុពេកក៏កើនឡើងដូចគ្នាដែរ តែដោយសារប្រជាពលរដ្ឋមួយចំនួនតូចនៅមិនទាន់បានដឹង បានយល់អំពីច្បាប់កិច្ចការពារអ្នកប្រើប្រាស់ សិទ្ធអ្នកប្រើប្រាស់ ដែលជាហេតុធ្វើអោយពួកគាត់ខាតបង់ប្រាក់កាស ទ្រព្យសម្បត្តិ និងខូចសុខភាពជាដើម ជាពិសេសគាត់មិនទាន់បានដឹងអំពីច្បាប់នេះផ្តល់អំំណាចអោយគាត់មានសិទ្ធិតវ៉ា និង ទាមទាយកយុត្តិធម៌ ករណីមានការរំលោបបំពានលើសិទ្ធិអ្នកប្រើប្រាស់។
ថ្ងៃទី ៖ 30-03-2026, ដោយ Aun | 295 Views
|
|
|
|
|
ស្វែងយល់អំពីគ្រឿងសម្អាងដែលផ្ទុកសារធាតុហាមឃាត់ប្រឈមមុខនិងទោសទណ្ឌយ៉ាងណា?
រាជធានីភ្នំពេញ៖ ស្របពេលដែលទីផ្សារឡេលាយ និងគ្រឿងសម្អាង "ស្អាតរហ័ស”សលឿន សហោះ ៣ថ្ងៃស ជាដើម។ល។ កំពុងរីកដុះដាលលើបណ្តាញសង្គម អាជ្ញាធរមានសមត្ថកិច្ចបានបង្កើនការរឹតបន្តឹង និងប្រកាសព្រមានជាថ្មីអំពីទោសទណ្ឌធ្ងន់ធ្ងរ ចំពោះអាជីវករណាដែលចែកចាយផលិតផលមានផ្ទុកសារធាតុគីមីគ្រោះថ្នាក់ដែលក្រសួងសុខាភិបាលហាមឃាត់។
សារធាតុហាមឃាត់ គឺជាសមាសធាតុគីមី ឬសារធាតុធម្មជាតិណាដែលត្រូវបាន ច្បាប់ និងក្រសួងសុខាភិបាល ហាមដាច់ខាតមិនឱ្យយកមកប្រើប្រាស់ក្នុងការផលិត ឬលាយបញ្ចូលក្នុងផលិតផលគ្រឿងសម្អាង និងទំនិញប្រើប្រាស់ផ្ទាល់ខ្លួន។
ថ្ងៃទី ៖ 29-03-2026, ដោយ pichey | 297 Views
|